អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្តកំពង់ឆ្នាំង បាន៨១លើកក្នុងឆ្នាំ២០២៤នេះ

2024/11/04 09:55:56 pm        119

កំពង់ឆ្នាំង៖ អំណោយជាស្បៀងរបស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់ផ្តល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំង ត្រូវបានបានផ្តល់ជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិក្នុងខេត្ត បានចំនួន៨១លើក ក្នុងឆ្នាំ២០២៤នេះ។ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងក្រុមការងារ បាននាំយកអំណោយមកប្រគល់ជូនដល់តំបន់ប្របិត្តិការសឹករងខេត្តកំពង់ឆ្នាំងបន្ថែមទៀត សម្រាប់ផ្តល់ជូនដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់ជូននូវអំណោយជាច្រើនសម្រាប់អង្គភាព ប្រើប្រាស់ទំាងនៅក្នុងអង្គភាព និងសកម្មភាពមនុស្សធម៌ នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំងដូចជាសម្រាប់កិច្ចការងារមនុស្សធម៌ ចែកជូនអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗ ។ ក្នុងឆ្នាំ២០២៤នេះ អង្គភាពប្រតិបត្តការសឹករងកំពង់ឆ្នាំង បានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋក្រីក្រជួបការលំបាក រួមនិងគ្រោះមហន្តរាយផ្សេងៗបានចំនួន៨១លើក។

ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានពាំនំានូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះនាយ និងពលទាហាន ដែលជានិច្ចកាលសម្តេចតែងបានយកចិត្តទុកដាក់ជាខ្លាំងចំពោះគ្រួសារកងទ័ព។  អំណោយដែលបានផ្តល់ជូននាពេលនេះ គឺសម្រាប់អង្គភាពតំបន់ប្រតិបត្តិការសឹកសរងខេត្តកំពង់ឆ្នាំង យកទៅប្រើប្រាស់ អោយបានចំគោលដៅ និងបានជួយដល់គ្រួសារយោធិន គ្រួសារកងទ័ពដែលខ្វះខាត ប្រជាពលរដ្ឋក្រីក្រជួបការលំបាក និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដើម្បីជួយសម្រាលដល់ទុក្ខលំបាករបស់ពួកគាត់ ។ 

ឯកឧត្តមនាយឧត្តមសេនីយ៍បានបន្តថា៖ កងទ័ពទាំងអស់គ្នា ត្រូវតែគោរពវិន័យអោយបានល្អ និងអនុវត្តអោយបាននូវគោលការណ៍៤ចំណុចសំខាន់ៗរបស់កងទ័ព ។ ប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ ដោយសារវីរភាពដ៏ក្លាហានរបស់កងទ័ពយើង ដែលបានជំនះនូវរាល់ឧបសគ្គ និងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ដណ្តើមមកវិញនូវសន្តិភាពក្នុងប្រទេស ក៏ដូចជាបានការពារ ថែរក្សាសុខសន្តិភាពរហូតមក៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm