រូបភាពវីដេអូ ដែលបានចេញផ្សាយដោយកងទ័ពអ៊ីស្រាអែល នៅថ្ងៃចន្ទ ទី៤ ខែវិច្ឆិកានេះ បានបង្ហាញទាហាន រថក្រោះ និងរថពាសដែករបស់ខ្លួន ចូលរួមក្នុងការវាយលុកជើងគោកនៅតំបន់ជាយក្រុងភាគខាងត្បូង ប្រទេសលីបង់។

សារព័ត៌មាន Reuters ពុំអាចផ្ទៀងផ្ទាត់ពីទីតាំង និងកាលបរិច្ឆេទនៃវីដេអូនេះ ដោយឯករាជ្យ បានទេ។
ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បច្ចុប្បន្ននេះ បានកើនឡើងដល់ ២.៩៨៦នាក់ ហើយចំនួនអ្នករងរបួសក៏បានកើនឡើងដល់១៣.៤០២នាក់ ចាប់តាំងពីខែតុលាឆ្នាំ២០២៣ រួមទាំងអ្នកស្លាប់១៨ នាក់និង៨៣នាក់បានរងរបួស ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ។

ក្រសួង បាននិយាយបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់មនុស្ស ៧៧២ នាក់ដែលត្រូវបានសម្លាប់ គឺជាស្ត្រី និងកុមារ។