ប៉ាឡូ ដែលជាសម្ព័ន្ធមិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក នៅប៉ាស៊ីហ្វិក រៀបចំការបោះឆ្នោត

2024/11/04 11:36:23 pm        43


ប្រទេសប្រជុំកោះប៉ាស៊ីហ្វិក គឺប៉ាឡូ ដែលមានសារៈសំខាន់ ចំពោះយោធាអាមេរិក ចំពេលមានភាពតានតឹងជាមួយប្រទេសចិន និងជាប្រទេសមួយស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តរាប់សិបរបស់កោះតៃវ៉ាន់ ត្រូវរៀបចំការបោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតី នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា)។

ប្រធានាធិបតី លោក Surangel Whipps Jr កំពុងប្រកួតប្រជែងដណ្ដើមតំណែងនេះ ទល់នឹងប្អូនថ្លៃរបស់លោក គឺអតីតប្រធានាធិបតី លោក Tommy Remengesau ដែលបានឈរនៅឯផ្លូវបំបែកភ្លើងសញ្ញាចរាចរណ៍ នៅថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) ដោយអំពាវនាវដោយផ្ទាល់ទៅកាន់អ្នកបើកបរឲ្យជួយគាំទ្ររូបលោក។ ជាមួយគ្នានេះដែរ អ្នកបោះឆ្នោតក៏នឹងជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ១៣រូបផងដែរ។

ប្រទេសប៉ាឡូ នៅឆ្នាំនេះ បានបង្កើតឡើងវិញនូវកិច្ចព្រមព្រៀងសមាគមសេរី ជាមួយទីក្រុងវ៉ាស៊ីនតោន ជាកិច្ចសន្យាមួយដែលនឹងទទួលបានជំនួយសេដ្ឋកិច្ចចំនួន ៨៩០លានដុល្លារ ក្នុងរយៈពេល ២០ឆ្នាំ ជាថ្នូរនឹងការព្រមឲ្យយោធារបស់សហរដ្ឋអាមេរិកបន្តចូលទៅកាន់តំបន់ដែនសមុទ្រ ដែនអាកាស និងដែនគោករបស់ខ្លួន។

ប្រជាជនប៉ាឡូចំនួន ១៨.០០០នាក់ បានរស់នៅពាសពេញប្រជុំកោះដែលស្ថិតនៅចន្លោះប្រទេសហ្វីលីពីន និងមូលដ្ឋានយោធាអាមេរិក នៅកោះហ្គាំ។ យោធាអាមេរិកកំពុងសាងសង់រ៉ាដាពីលើមេឃលើប្រទេសកោះប៉ាឡូ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦។

ប៉ាឡូ គឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន ១២ ដែលមានទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ហើយលោក Whipps បាននិយាយថា ចំណាត់ការរបស់ចិន ក្នុងការរារាំងក្រុមអ្នកទេសចរមិនឲ្យធ្វើដំណើរទៅកាន់ប៉ាឡូ និងការវាយប្រហារតាមអ៊ីនធឺណិត នៅក្នុងខែមីនា គឺជាគំរូនៃការដាក់សម្ពាធពីសំណាក់ទីក្រុងប៉េកាំង ដើម្បីធ្កើឲ្យទំនាក់ទំនងផ្លាស់ប្ដូរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        174
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        161
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm