នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋលីបង់បង្ហាញពីការមិនទុកចិត្តរបស់ពួកគេចំពោះគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរបស់ប្រទេសមួយនេះ ។
សម្រាប់ពលរដ្ឋលីបង់ភាគច្រើន យល់ឃើញថា ការបោះឆ្នោតសហរដ្ឋអាមេរិក ពុំពាក់ព័ន្ធនឹងអនាគតនយោបាយប្រទេសរបស់ពួកគេឡើយ ។
ការបោះឆ្នោតនេះ កើតមានឡើងរយៈពេល ១សប្តាហ៍ក្រោយកិច្ចខិតខំរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានបរាជ័យ ក្រោយសហរដ្ឋអាមេរិកបានធ្វើសំណើរច្បាប់បទឈប់បាញ់មិនប្រាកដនិយម ហើយនិងការតវ៉ារបស់អ៊ីស្រាអែលថា ពួកគេមិនអាចអនុវត្តបទឈប់បាញ់ដោយផ្ទាល់បានឡើយ ដោយសារតែមនុស្សនិយាយតែពីរឿងការទូត ។
ការស្ទង់មតិបង្ហាញថា គូប្រជែងទាំង ២ស្ថិតក្នុងការប្រកួតប្រជែងយ៉ាងប្រកៀកប្រកិត ក្នុងនោះអនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris វ័យ ៦០ឆ្នាំ ទទួលបានការគាំទ្រខ្លាំងនៅក្នុងចំណោមអ្នកបោះឆ្នោតស្រ្តី ហើយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump វ័យ ៧៨ឆ្នាំ ទទួលបានការគាំទ្រនៅក្នុងចំណោមអ្នកបោះឆ្នោតនិយាយភាសាដើមអេស្ប៉ាញ ជាពិសេសអ្នកបោះឆ្នោតបុរស ។
ក្រុមប្រដាប់អាវុធលីបង់ហេសបូឡា និងអ៊ីស្រាអែល បានផ្ទុះអាវុធដាក់គ្នាអស់រយៈពេលជាង ១ឆ្នាំមកហើយ ស្របពេលមានសង្រ្គាមនៅតំបន់ហ្កាហ្សា ប៉ុន្តែការប្រយុទ្ធគ្នា បានឡើងកម្តៅខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ។
អ៊ីស្រាអែល និយាយថា ពួកគេបានរកឃើញផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡា និងហាងលក់អាវុធនៅតំបន់ភាគខាងត្បូងលីបង់ ហើយក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះ បានរៀបផែនការវាយប្រហារលើអ៊ីស្រាអែល ទ្រង់ទ្រាយធំជាងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ដោយក្រុមហាម៉ាស់ទៅទៀត ៕