ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង និងច្រាំងទន្លេមួយកន្លែងបាក់ស្រុតធ្លាក់ចូលទន្លែមេគង្គ នៅខេត្តក្រចេះ

2021/10/18 05:21:15 pm        495

ក្រចេះ ៖ បន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នា ជាបន្តបន្ទាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ ដែល​បណ្ដាលមកពីឥទ្ធិពលនៃខ្យល់ព្យុះ និងប្រពន្ធ័សម្ពាធទាប ធ្វើអោយបណ្តាខេត្ត មួយចំនួន​នៅទូទាំងប្រទេសកម្ពុជារងផលប៉ះពាល់។

ជាក់ស្ដែងសម្រាប់ខេត្តក្រចេះ ក៏បានទទួលរងនូវផលប៉ះពាល់ពីឥទ្ធិពលនៃខ្យល់ព្យុះ និងប្រព័ន្ធ​សម្ពាធទាបនេះផងដែរ ដោយនៅថ្ងៃទី១៦-១៧ ខែតុលានេះ មានភ្លៀងធ្លាក់២ថ្ងៃ ២យប់ជាប់គ្នា បានបណ្តាលឲ្យមានការបាក់ស្រុតច្រាំងទន្លេមេគង្គ បង្កឲ្យខូចខាតផ្ទះ និងទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋមួយចំនួនដែលនៅជាប់ និងច្រាំងទន្លេ ស្ថិតនៅត្រង់ចំណុច ភូមិធំ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ប៉ុន្តែពុំមានការប៉ះពាល់ ឫរបួសស្នាមដល់​ប្រជាពលរដ្ឋណាម្នាក់​ឡើយ។

ទន្ទឹមនឹងនេះដែរ បើទោះបីជាខេត្តក្រចេះរងនូវឥទ្ធិពលពីខ្យល់ព្យុះ និងប្រព័ន្ធ សម្ពាធទាប​យ៉ាងនេះក្តី ចំពោះស្ថានភាពកម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយជលសាស្ត្រក្រចេះ គិតត្រឹម​វេលា​ម៉ោង៧:០០នាទីព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ មានកម្ពស់ត្រឹមតែ ១៦.៣៣ម៉ែត្រ ឃើញថា មានកំរិតទាបជាងនៅឡើយ បើធៀបថ្ងៃខែដូចគ្នានឹងឆ្នាំ២០២០ មានកម្ពស់ទឹក ១៧.៧៥ម៉ែត្រ។

ដោយឡែក ចំពោះស្ថានភាពអាកាសធាតុនៅព្រឹកថ្ងៃដដែលនេះដែរ ផ្ទៃមេឃស្រឡះ មានពពក​ពីតិចទៅមធ្យម និងមានសីតុណ្ហភាព អតិបរិមាស្មើ 26.0°c និងអប្បបរិមាស្មើ 23.0°c ផងដែរ។

គួរបញ្ជាក់ថា ស្ថានភាពទឹកទន្លេមេគង្គក្រចេះ ហក់ឡើងតែមិនទាន់ហូរចូល អាងនូវឡើយដោយ​សារកំរឹតទឹកទន្លេមេគង្គនៅទាប កម្រិត​កម្ពស់ទឹកដែលអាចហូរចូលអាង ស្ដុកទឹក គឺចាប់ពី១៩ម៉ែត្រ​ឡើងទៅ ហើយចំពោះទឹកដែលបានឡើងនេះ គឺដោយសារមាន ភ្លៀងនៅខាងលើចំអាងមេគង្គ និងមានភ្លៀងធ្លាក់ក្នុងខេត្ត។

ជាមួយគ្នានោះ មន្ទីរធនធានទឹកខេត្ត ក៏បានណែនាំដល់សហគមន៍ប្រើប្រាស់ទឹក ឱ្យបិទបើកទឹក​ទៅតាមលក្ខណៈបច្ចេកទេស ប្រសិនបើ នៅកន្លែងណាដែលគ្មានទឹកគ្រប់គ្រាន់ សហគមន៍ ត្រូវបិទទឹកទុកក្នុងអាង ដើម្បីទុកធ្វើស្រែប្រាំង៕

អត្ថបទ ៖ សេង ម័រ

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm