អវកាសយានិក ៣រូបក្នុងយានអវកាស Shenzhou-18 របស់ចិន បានវិលត្រឡប់មកកាន់ផែនដីវិញដោយជោគជ័យ បន្ទាប់ពីចំណាយពេលជាច្រើនខែនៅតាមគន្លងផែនដីទាប ។
បន្ទប់យានមានអវកាសយានិកទាំង ៣រូប បានចុះចតផែនដី ដោយមានជំនួយពីឆ័ត្រយោង ហើយនិងបានចុះចតដោយគ្មានការខូចខាតនៅលើទីតាំងចុះចត Dongfeng ស្ថិតក្នុងតំបន់ម៉ុងហ្គោលីក្នុង ។
ក្រុមការងារនៅលើដី បានជួយលោក Ye Guangfu, Li Cong និងលោក Li Guangsu ឲ្យចេញពីបន្ទប់យាន និងលើកពួកគេដាក់លើស្នែងមុនពេលពិនិត្យសុខភាពរបស់ពួកគេ ។
អំឡុងបេសកកម្មរបស់ពួកគេនៅស្ថានីយ៍អវកាស Tiangong លោក Guangfu និងលោក Guangsu បានដើរលើទីវកាសរយៈពេលយូរជាងគេបំផុតរបស់ចិន អំឡុងពេលដំឡើងឧបករណ៍ប្រឆាំងកម្ទេចកម្ទីអវកាស ដែលមានរយៈសរុបជាង ៨ម៉ោង ។
សូមបញ្ជាក់ថា ការបាញ់បង្ហោះបញ្ជូនក្រុមអវកាសយានិកទៅកាន់ទីអវកាសកាលពីខែមេសា បានក្លាយជាការកំណត់រយៈពេលជាង ២ទសវត្សរ៍នៃការហោះហើរមានមនុស្សរបស់ចិនទៅកាន់ទីវអាកាស ៕



