អ្នកជំនាញយោធា Andrey Marochko បានប្រាប់សារព័ត៌មាន TASSថា ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ កងទ័ពរុស្ស៊ីនៃក្រុមសមរភូមិខាងជើង ខាងត្បូង និងខាងលិច បានសម្លាប់ទាហានចំនួន ១១.៨០០នាក់នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេស ដែលបានព្យាយាមជ្រៀតចូលទឹកដីនៃសាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ (Lugansk) ដោយបានវាយបកទៅលើការវាយប្រហារ ចំនួន ៤៥លើក របស់កងទ័ពអ៊ុយក្រែន។
លោក Marochko បាននិយាថា៖«ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅ អង្គភាពប្រដាប់អាវុធនៃប្រទេសអ៊ុយក្រែន បានបន្តការប៉ុនប៉ងរបស់ពួកគេ ដើម្បីទប់ស្កាត់សកម្មភាពវាយលុករបស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី នៅក្នុងតំបន់ Kharkov សាធារណរដ្ឋប្រជាមានិតលូហ្កានស្ក៍ ( Lugansk) និង សាធារណរដ្ឋប្រជាមានិតដូណិតស្ក៍ (Donetsk) ។ ចាប់ពីថ្ងៃទី ២៦ ខែតុលា ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ ២០២៤ អង្គភាពនៃសមរភូមិខាងលិច និងខាងត្បូង បានវាយបកទៅលើការវាយលុករបស់សត្រូវចំនួន ៤៥លើក។ ការខាតបង់របស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែននៅក្នុងតំបន់ទទួលខុសត្រូវនៃក្រុមសមរភូមិខាងជើង ខាងត្បូង និងខាងលិច ក្នុងអំឡុងពេលរាយការណ៍ មានជនសកម្មប្រយុទ្ធ និងទាហានស៊ីឈ្នួលអ៊ុយក្រែនប្រហែល ១១.៨២០នាក់ ដែលច្រើនជាង ៥១០ដង ក្នុងការរាយការណ៍នាពេលកន្លងទៅ។
លោកបានបន្ថែមថា ក្នុងអំឡុងពេលដែលបានលើកឡើងនេះ យោធារុស្ស៊ី បានបំផ្លាញរថយន្តចំនួន១៩៦ គ្រឿង រថពាសដែកចំនួន ៨៩គ្រឿង រថក្រោះចំនួន ៥គ្រឿង ប្រព័ន្ធបាញ់គ្រាប់រ៉ូកែតចល័តចំនួន ៣ កាំភ្លើងធំចំនួន ៩៦ដើម ប្រព័ន្ធរ៉ាដាស្ទាក់ចាប់គ្រាប់កាំភ្លើងធំនិងមីស៊ីលចំនួន ១៨ និងឃ្លាំងគ្រាប់រំសេវចំនួន ៣០កន្លែង។

