បេសកជនអ៊ីរ៉ង់៖ រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ចំនួន ២ នៅថ្ងៃទី៥ ខែវិច្ឆិកា

2024/11/05 02:32:38 am        152

ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងមូស្គូ នៅថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) នេះ បាននិយាយថា រុស្ស៊ីនឹងបាញ់បង្ហោះផ្កាយរណបអ៊ីរ៉ង់ចំនួន២ ចូលទៅក្នុងគន្លងតារាវិថី តាមរយៈយានចម្លង Soyuz នៅថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) ស្អែកនេះ ខណៈប្រទេសដែលត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិកទាំង២ ធ្វើឲ្យទំនាក់ទំនងវិទ្យាសាស្ត្ររបស់ពួកគេកាន់តែស៊ីជម្រៅ។

តាមរយៈការបង្ហោះ នៅលើបណ្ដាញសង្គម X ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំរុស្ស៊ី លោក Kazem Jalali បានឲ្យដឹងថា៖ «ក្នុងការបន្តអភិវឌ្ឈកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអ៊ីរ៉ង់-រុស្ស៊ី ផ្កាយរណបអ៊ីរ៉ង់ចំនួន ២ គឺ Kowsar និង Hodhod នឹងត្រូវបាញ់បង្ហោះទៅកាន់គន្លងតារាវិថីចម្ងាយ 500 គីឡូម៉ែត្រ នៅថ្ងៃអង្គារ ទី៥ ខែវិច្ឆិកា ដោយយានចម្លង Soyuz»។

របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ Tasnim បានឲ្យដឹងកាលពីខែមុនថា ការអភិវឌ្ឍលើ Kowsar ដែលជាផ្កាយរណបចាប់រូបភាពច្បាស់ល្អកម្រិតខ្ពស់ និង Hodhod ដែលជាផ្កាយរណបទំនាក់ទំនងខ្នាតតូច គឺជាកិច្ចខិតខំប្រឹងប្រែងដ៏សំខាន់លើកដំបូងរបស់វិស័យអវកាសឯកជនរបស់ប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវពីចម្ងាយរបស់អ៊ីរ៉ង់ ឈ្មោះ Pars 1 ទៅក្នុងលំហអាកាស ក្នុងខែកុម្ភៈ ដោយប្រើរ៉ូកែត Soyuz ពីស្ថានីយបាញ់បង្ហោះ Vostochny Cosmodrome៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        122
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        115
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm