នៅថ្ងៃចន្ទនេះ ក្រុមបាតុករបានប៉ះទង្គិចជាមួយក្រុមនគរបាលនៅក្រៅអគារក្រុងនៅខេត្តភាគអាគ្នេយ៍ Mardin ប្រទេសទួរគី ក្រោយទីក្រុងអង់ការ៉ា ដកតំណែងអភិបាលជាប់ឆ្នោត ៣រូបដែលគាំទ្រក្រុមឃើដ ។
ក្រសួងមហាផ្ទៃទួរគី និយាយថា ហេតុផលនៃការដកតំណែងនេះ គឺជាការដាក់ទោស និងការចោទប្រកាន់ពីបទបំពានពាក់ព័ន្ធនឹងអំពើភេរវកម្ម ហើយបានតែងតាំងមន្រ្តីរដ្ឋឲ្យជំនួសតំណែងរបស់ពួកគេវិញ ។
អភិបាលក្នុងស្រុក បានជំនួសតំណែងអភិបាលនៅខេត្តភាគកណ្តាល Mardin និងខេត្ត Batman ខណៈអភិបាលក្រុង Halfeti នៅខេត្ត Sanliurfa ត្រូវបានដកតំណែងផងដែរ ។
អភិបាលទាំង ៣រូបមកពីគណបក្ស DEM គាំទ្រក្រុមឃើដ ដែលមាន ៥៧អាសនៈនៅក្នុងសភាជាតិ ។
កាលពីមុន អភិបាលគាំទ្រក្រុមឃើដរាប់សិបនាក់ មកពីគណបក្សមុនៗ ត្រូវបានដកតំណែងផងដែរ នៅក្នុងករណីស្រដៀងៗគ្នានេះ ។
កាលពីសប្តាហ៍មុន អភិបាលមកពីគណបក្សប្រឆាំងប្រជាជនសាធារណរដ្ឋ(CHP) ត្រូវបានចាប់ខ្លួន ក្រោយរដ្ឋអាជ្ញា បានចោទប្រកាន់រូបលោកថាជារបស់គណបក្សកម្មកឃើដ ដែលត្រូវបានគេចាត់ទុកថាជាក្រុមភេរវករនៅក្នុងប្រទេសទួរគី ៕



