អ្នកស្រុក៖ អ្នកតាំងទីលំនៅអ៊ីស្រាអែល ដុតរថយន្ត នៅជាយក្រុង Ramallah

2024/11/05 03:11:32 am        51


អ្នកស្រុកបាននាំគ្នានិយាយថា អ្នកតាំងទីលំនៅជនជាតិជ្វីហ្វ នាថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) នេះ បានដុតរថយន្តចំនួន ២០គ្រឿង ក្នុងអំឡុងពេលការវាយប្រហារលើទ្រព្យសម្បត្តិរបស់ប៉ាឡេស្ទីន នៅជាយក្រុង Ramallah ជាការវាយឆ្មក់មួយ ក្នុងចំណោមការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតរបស់ពួកគេ នៅក្នុងតំបន់ដែលនៅតែជាកន្លែងប្រើជាអាសនៈរបស់រដ្ឋាភិបាលប៉ាឡេស្ទីន ក្នុងតំបន់កាន់កាប់ West Bank។

អ្នកស្រុកទាំងនោះបាននិយាយថា អ្នកប្រហារវាយប្រមាណជា ១២នាក់ ដែលពាក់ម៉ាស់ និងកាន់គ្រាប់បែកសាំង បានកំណត់គោលដៅវាយប្រហារលើតំបន់ Al-Bireh ដែលនៅជាប់នឹងទីក្រុង Ramallah នៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ (ត្រូវនឹងម៉ោង ១ ម៉ោងសកល) ដោយបានដុតបំផ្លាញរថយន្តក្នុងរយៈពេលតែប៉ុន្មាននាទី។

ផ្នែកខាងមុខនៃអគារលំនៅឋានមួយខ្នងត្រូវបានងងឹតឈឹងដោយសារអគ្គិភ័យឆាបឆេះរថយន្ត ដែលចតនៅខាងក្រៅនោះ។ អ្នកនាំពាក្យនគរបាលអ៊ីស្រាអែល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet កំពុងស៊ើបអង្កេតករណីនេះ បន្ទាប់ពីទទួលបានរបាយការណ៍ថា រថយន្តរបស់ប្រជាជនប៉ាឡេស្ទីនមួយចំនួនត្រូវបានដុត។

គួរបញ្ជាក់ថា ការប្រព្រឹត្តិអំពើហិង្សារបស់អ្នកតាំងលំនៅជនជាតិជ្វីហ្វ ប្រឆាំងនឹងសហគមន៍ប៉ាឡេស្ទីន នៅតំបន់ West Bank បាននាំឲ្យមានការថ្កោលទោសជាអន្តរជាតិ និងការដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅដែលបង្កអំពើហិង្សា ពីសំណាក់រដ្ឋាភិបាលមួយចំនួន ជាពិសេសសហរដ្ឋអាមេរិក ដែលបានជំរុញឲ្យអ៊ីស្រាអែលធ្វើអ្វីបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយប្រហារផ្សេងទៀត៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        55
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        47
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm