នៅថ្ងៃចន្ទនេះ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Lahore បានជំរុញឲ្យក្រុមអាជ្ញាធរចាត់វិធានការមុតមាំជាងនេះ ស្រពពេលដែលកង្វក់បរិយាកាសនៅក្នុងទីក្រុងធំបំផុតទី ២របស់ប្រទេសប៉ាគីស្ថានមួយនេះ បានឡើងដល់កម្រិតខ្ពស់បំផុតពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្ត ។
កាលពីថ្ងៃអាទិត្យទីក្រុងមួយនេះ បានឈរនៅលើកំពូលតារាងជាទីក្រុងមានកង្វក់បរិយាកាសដ៏អាក្រក់បំផុតរបស់ពិភពលោក ក្រោយរកឃើញគុណភាពខ្យល់ឡើងដល់កម្រិត ១៩០០នៅជិតព្រំដែនប៉ាគីស្ថាន-ឥណ្ឌាកាលពីថ្ងៃសៅរ៍ ។
ជាការឆ្លើយតបនឹងកង្វក់បរិយាកាសដ៏អាក្រក់នេះ ក្រុមអាជ្ញាធរបានចេញវិធានការគ្រាអាសន្នកាលពីថ្ងៃអាទិត្យ រួមទាំងការចេញសេចក្តីណែនាំឲ្យធ្វើការពីផ្ទះ និងបិទសាលាបឋមសិក្សា ។
ទោះបីជាមានវិធានការបែបនេះយ៉ាងណាក្តី អ្នកស្រុកនៅតែត្អូញត្អែរថាវិធានការរបស់ពួកគេ នៅពុំទាន់គ្រាន់ឡើយ ហើយមនុស្សជាច្រើន មានបញ្ហាសុខភាពដោយសារតែផ្សែងអ័ព្ទដ៏ក្រាស់គ្រប់ដណ្តប់ទីក្រុងពួកគេ ។
វិបត្តិផ្សែងអ័ព្ទនៅទីក្រុង Lahore ស្រដៀងគ្នានឹងស្ថានភាពនៅក្នុងរដ្ឋធានីញូវដែល្លីរបស់ប្រទេសឥណ្ឌាដែរ ដែលកង្វក់បរិយាកាសកាន់តែអាក្រក់ទៅ អំឡុងខែត្រជាក់ ពេលដែលសីតុណ្ហភាពទាបទាក់យកខ្យល់កខ្វក់នៅជិតដី ៕