អ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល ដុតកម្ទេចរថយន្ត ២០គ្រឿង នៅតំបន់ជាយក្រុង Ramallah ស្ថិតក្នុងតំបន់វ៉េសប៊ែង

2024/11/05 03:42:51 am        64

 ក្រុមអ្នកស្រុកនិយាយថា នៅថ្ងៃចន្ទនេះ ក្រុមអ្នកតាំងលំនៅនិគមន៍ជនជាតិជ្វីហ្វ បានដុតកម្ទេចរថយន្ត ២០គ្រឿង អំឡុងការវាយប្រហារលើទ្រព្យសម្បត្តិជនប៉ាឡេស្ទីននៅតំបន់ជាយក្រុង Ramallah អំឡុងការវាយឆ្មក់ដ៏គគ្លើនបំផុតរបស់ពួកគេនៅក្នុងតំបន់មួយនេះ ដែលបម្រើអាសនៈអាជ្ញាធរប៉ាឡេស្ទីននៅតំបន់កាន់កាប់វ៉េសប៊ែង ។

 ពួកគេនិយាយថា ជនវាយប្រហាររាប់សិបនាក់ ពាក់ម៉ាស់ និងកាន់គ្រាប់បែកសាំង មានគោលដៅវាយប្រហារលើតំបន់ Al-Bireh ស្ថិតនៅជាប់ទីក្រុង Ramallahនាវេលាម៉ោង ៣ព្រឹកទាបភ្លឺថ្ងៃចន្ទ ម៉ោងក្នុងស្រុក ដោយដុតកម្ទេចរថយន្តក្នុងរយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ ។

 លោក Ihab al-Zaben គឺជាអ្នកស្រុកមួយរូប និយាយថា លោកបានស្រែកឲ្យក្រុមអ្នកតាំងលំនៅនិគមន៍ទាំងអស់នោះ ប៉ុន្តែពួកគេនៅតែបន្តដុតកម្ទេចរថយន្តចោល ដោយមិនខ្វល់ពីអ្វីទាំងអស់ ។

 លោកនិយាយថា ពេលដែលពួកយើងមកដល់ដើម្បីព្យាយាមពន្លត់ភ្លើង ពួកគេចាប់ផ្តើមបាញ់ប្រហារលើពួកយើង ។ ផ្នែកខាងមុខអគារអ្នកស្រុក រោលផ្សែងភ្លើងឡើងពណ៌ខ្មៅ ដោយសារអគ្គិភ័យឆាបឆេះរថយន្ត ដែលចតនៅក្រៅ ។

 អ្នកនាំពាក្យនគរបាលអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet កំពុងបើកការស៊ើបអង្កេតលើករណីមួយនេះ ក្រោយពួកគេទទួលបានសេចក្តីរាយការណ៍ថា រថយន្តប៉ាឡេស្ទីនជាច្រើនគ្រឿង រងការដុតបំផ្លាញ ។

 អំពើហិង្សារបស់អ្នកតាំងលំនៅនិគមន៍ជនជាតិជ្វីហ្វលើសហគមន៍ប៉ាឡេស្ទីនក្នុងតំបន់វ៉េសប៊ែង បានធ្វើឲ្យមានការថ្កោលទោសជាអន្តរជាតិ ហើយនិងនាំឲ្យមានការដាក់ទណ្ឌកម្មលើក្រុមអ្នកតាំងលំនៅនិគមន៍ហិង្សាទាំងនេះ ដោយរដ្ឋាភិបាលជាច្រើន រួមទាំងសហរដ្ឋអាមេរិកផងដែរ ដែលជំរុញឲ្យអ៊ីស្រាអែល ចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់ការវាយប្រហាររបស់ពួកគេ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm