កម្ពុជា​​ចេញ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​​អបអរ​សាទរ​ខួប ​៣០​ឆ្នាំ​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ការ​យាង​ត្រឡប់​របស់​ព្រះ​បរម​រតនកោដ្ឋ

2021/10/18 05:35:31 pm        307

ភ្នំពេញ៖ ​រាជ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ចេញ​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី​មួយ ដោយ​ថា ដើម្បី​អបអរ​សាទរ​​ខួប ៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

ក្នុង​អនុក្រឹត្យ​ចេញ​នៅ​ថ្ងៃ​នេះ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​កម្ពុជា បាន​អនុញ្ញាត​ឱ្យ​ចេញ​ផ្សាយ ធ្វើ​ចរាចរ និង​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ៣០០០០​រៀល។ អនុក្រឹត្យ​ដដែល​នេះ បញ្ជាក់​ថា ក្រដាស​ប្រាក់​ប្រភេទ​ថ្មី ៣០០០០​រៀល​នេះ គឺ​ជា​ក្រដាស​ប្រាក់​អនុស្សាវរីយ៍។

សម្ដេច​តេជោ ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រហ្វេសប៊ុក​របស់​សម្ដេច​នៅ​ព្រឹក​ថ្ងៃ​នេះ​ថា ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ ត្រូវ​បាន​បោះ​ពុម្ព និង​ដាក់​ឱ្យ​ចរាចរ​ប្រើ​ប្រាស់​នៅ​ទូទាំង​ប្រទេស ដើម្បី​អបអរ​សាទរ​ខួប ៣០​ឆ្នាំ​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ខួប ៣០​ឆ្នាំ​នៃ​ការ​យាង​និវត្តន៍​របស់​ព្រះ​ករុណា​ព្រះ​បាទ សម្ដេច​ព្រះ​ នរោត្ដម សីហនុ «ព្រះ​បរម​រតន​កោដ្ឋ»។

ក្នុង​សេចក្ដី​ប្រកាស​របស់​ខ្លួន ធនាគារ​ជាតិ​កម្ពុជា​បញ្ជាក់​ថា ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ មាន​ពណ៌​បៃតង ពណ៌​ត្នោត និង​ពណ៌​ស្វាយ ដែល​ជា​ពណ៌​សំខាន់​នៅ​លើ​ក្រដាស​ប្រាក់​ទំហំ ១៧០​មីលីម៉ែត្រ​គុណ​នឹង ៧៥​មីលីម៉ែត្រ។

ក្រដាស​ប្រាក់​គំរូ​ថ្មី​នេះ មាន​ផ្ទៃ​ខាង​មុខ​ភ្ជាប់​មក​ជាមួយ​ព្រះ​ឆាយា​ល័ក្ខណ៍​​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ហើយ​ចំណែក​ឯ​ផ្ទៃ​ខាង​ក្រោយ ភ្ជាប់​មក​ជាមួយ​រូបថត​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​សម្ដេច​តេជោ ហ៊ុន សែន នៅ​ពេល​ធ្វើ​ដំណើរ​យាង​មាតុភូមិ​និវត្តន៍៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        139
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ

2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm