អំពើហិង្សានយោបាយ កំពុងកើនឡើងនៅសហរដ្ឋអាមេរិកមុនការបោះឆ្នោតប្រធានាធិបតី

2024/11/05 04:30:48 pm        584

នៅថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៤ សារព័ត៌មាន Reuters បានរកឃើញករណីអំពើហិង្សាផ្នែកនយោបាយចំនួន ៣០០លើក ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៦ ខែមករា លើវិមានកាពីតូលក្នុងឆ្នាំ ២០២១ ដែលការរាប់នេះបន្តរហូតដល់ខែតុលាឆ្នាំនេះ។

ខណៈសារព័ត៌មាន Reuters បានចងក្រងចំនួននៃអំពើហិង្សានយោបាយរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០២១ និងការពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញ គេបានដឹងថានិន្នាការនៃអំពើហិង្សាដែលបានមើលឃើញក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ គឺស្របគ្នានៃការកើនឡើងនៃអំពើហិង្សានយោបាយដែលបានចាប់ផ្តើមនៅប្រហែលឆ្នាំ ២០១៦។ នៅពេលអតីតប្រធានាធិបតី លោកDonald Trump ជាប់ឆ្នោតគ្រប់គ្រងអំណាចនៅសេតវិមាន។

 ការកើនឡើងនៃអំពើហិង្សានៅកម្រិតបច្ចុប្បន្ននេះ គឺជាចំនួន ឬតួលេខខ្ពស់បំផុត នៃអំពើហិង្សានយោបាយចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០មក ។ 

ប៉ុន្មានខែចុងក្រោយនេះ ខណៈការបោះឆ្នោតចូលដល់នៅថ្ងៃអង្គារនេះ ត្រូវបានពណ៌ដោយព្រឹត្តិការណ៍កម្រិតខ្ពស់មួយចំនួននៃអំពើហិង្សាផ្នែកនយោបាយ។

គួរកត់សម្គាល់ថា កាលពីខែកក្កដាកន្លងទៅ មានការប៉ុនប៉ងធ្វើឃាតលើអតីតប្រធានាធិបតីលោក Trump នៅឯការជួបជុំមួយក្នុងទីក្រុង Butler រដ្ឋ Pennsylvania ដែលខ្មាន់កាំភ្លើងបានបាញ់ចំស្លឹកត្រចៀកខាងស្ដាំរបស់អតីតប្រធានាធិបតីនេះ ហើយអ្នកចូលរួមម្នាក់បានស្លាប់ និងអ្នកបាញ់ប្រហារក៏ត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខផងដែរ។

ក្រឡេកមើលអំពើហិង្សានយោបាយនៅសហរដ្ឋអាមេរិក និងការពិនិត្យមើលចំនួនកំណត់ត្រានៃការគំរាមកំហែងប្រឆាំងនឹងប្រភេទផ្សេងៗនៃមន្ត្រីសាធារណៈ និងការប្រើប្រាស់ភាសាហិង្សាដោយឥស្សរជនសាធារណៈមួយចំនួន គឺថា អំពើហិង្សានយោបាយ ឬការប្រើហិង្សាក្នុងភាសាជុំវិញនយោបាយបានក្លាយទៅជាធម្មតាទៅហើយ។ 

ទាំងអស់នេះហើយដែលធ្វើឲ្យក្រុមអ្នកជំនាញព្រួយបារម្ភថាក្រោយការបោះឆ្នោត ជាពិសេសមិនច្បាស់ថាអ្នកណាឈ្នះ ដែលអាចនាំឲ្យភាគីនយោបាយណាមួយប្រើអំពើហិង្សា ព្រោះគំនិតនៃអំពើហិង្សាដែលមានលក្ខណៈធម្មតានៅក្នុងវប្បធម៌របស់សហរដ្ឋអាមេរិក បានជ្រៀតចូលទៅក្នុងអាណាចក្រនយោបាយ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm