ពលរដ្ឋអាមេរិកមួយចំនួនគិតថាទោះអ្នកណាឈ្នះក៏នឹងមានភាពវឹកវរ និងភាពមិនច្បាស់លាស់ដូចគ្នា

2024/11/05 05:15:57 pm        500

ការបោះឆ្នោតប្រធានាធិបតីអាណត្តិនេះដែលមិនដូចអ្វីផ្សេងទៀតនៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក បានឈានដល់ថ្ងៃចុងក្រោយកាលពីនៅថ្ងៃចន្ទ ៤ វិច្ឆិកា ខណៈបេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump និងគូប្រជែងមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris កំពុងប្រជែងគ្នាដើម្បីដណ្តើមជ័យជម្នះនៅក្នុងការប្រកួតប្រជែងដែលបង្ហាញពីពេលវេលាអត្ថិភាពសម្រាប់អាមេរិក។

មុនថ្ងៃបោះឆ្នោតនៅថ្ងៃអង្គារទី៥វិច្ឆិកា ប្រជាពលរដ្ឋដែលកំពុងទទទួលទានអាហារពេលល្ងាចនៅក្នុងសហគមន៍ West Allis ជិតទីក្រុង Milwaukee រដ្ឋ Wisconsin កំពុងអានកាសែតតាមដានព័ត៌មានអំពីការបោះឆ្នោតប្រធានាធិបតីដែលចូលមកដល់នៅថ្ងៃអង្គារនេះម៉ោងនៅអាមេរិក។

លោក Sal Jacobson អាយុ ៦៤ ឆ្នាំ ម្ចាស់អាជីវកម្មចូលនិវត្តន៍មកពីទីក្រុង Milwaukee និងអ្នកគាំទ្រគណបក្សសាធារណរដ្ឋដែលបានបោះឆ្នោតឱ្យអតីតប្រធានាធិបតីលោក Trump បាននិយាយថារូបលោកមិនអាចទ្រាំរង់ចាំដល់ថ្ងៃបោះឆ្នោតនោះទេ។ លោកធុញទ្រាន់នឹងការផ្សព្វផ្សាយនិងនយោបាយដ៏ច្របូកច្របល់។ 

ចំណែកប្រជាពលរដ្ឋម្នាក់ទៀតគឺ លោក Mike Weber អាយុ៦៣ ឆ្នាំ ជាមន្ត្រីពន្លត់អគ្គិភ័យមួយរូប កំពុងអង្គុយផឹកកាហ្វេ និងរង់ចាំអាហារ ក៏បានមើលឃើញការផ្សព្វផ្សាយព័ត៌មានការបោះឆ្នោដ៏លើសលប់ផងដែរ ប៉ុន្តែបាននិយាយថាលោកមិនសូវយកចិត្តទុកដាក់ការជ្រើសរើសមេដឹកនាំថ្មីប៉ុន្មានទេ ដោយនិយាយថាទោះបីជាអ្នកណាឈ្នះក៏នឹងមានភាពវឹកវរ និងភាពមិនច្បាស់លាស់ដូចគ្នាដដែល។រីឯពលរដ្ឋម្នាក់ទៀតគឺលោក Jerry Ulrich អាយុ ៧៥ ឆ្នាំ ជាម្ចាស់អាជីវកម្មដែលមិនចង់ប្រាប់ថាលោកនឹងបោះឆ្នោតឱ្យអ្នកណានោះ បាននិយាយថាលោកព្រួយបារម្ភអំពីអ្វីដែលអាចកើតឡើងនៅថ្ងៃបោះឆ្នោត លោកគិតថា ទោះអ្នកណាឈ្នះក៏ដោយ ក៏នឹងមានភាពវឹកវរ និងភាពមិនច្បាស់លាស់ដូចគ្នាដដែល៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        141
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        131
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm