ប្រជាជនហ្កាហ្សា វេសបែង និងលីបង់ សង្ឃឹមថា អ្នកឈ្នះឆ្នោតថ្មីនៅអាមេរិក អាចបញ្ចប់សង្រ្គាម

2024/11/05 11:47:53 am        203

សង្រ្គាមរបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានក្លាយជារឿងមិនពេញចិត្តខ្លាំងនៅសហរដ្ឋអាមេរិក ជាពិសេសក្នុងចំណោមជនជាតិអាមេរិកវ័យក្មេង។ ទោះបីជាយ៉ាងនេះក្ដី ទាំងថ្នាក់ដឹកនាំខាងបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋបានទទូចថា ពួកគេគាំទ្រយ៉ាងពេញទំហឹងដល់អ៊ីស្រាអែល ខណៈក៏បានផ្តល់ការអំពាវនាវមួយចំនួនឱ្យបញ្ចប់ជម្លោះ ដែលបានរីករាលដាលដល់ប្រទេសលីបង់ និងបង្កជាហិង្សាដល់តំបន់កាន់កាប់ វេសបែង។

សម្រាប់ប្រជាជនហ្កាហ្សា វេសបែង និងលីបង់ ដែលជាកន្លែងរងផលប៉ះពាល់ខ្លាំងបំផុតដោយគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកបន្ទាប់ដែលប្រឈមការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកានេះ មានការខ្វែងគំនិតគ្នាដោយអ្នកខ្លះថាពេញចិត្តលោក Donald Trump ហើយខ្លះទៀតពេញចិត្តលោកស្រី Kamala Harris ប៉ុន្តែក្ដីសង្ឃឹមដូចគ្នាតែមួយគត់របស់ពួកគេនោះគឺថា អ្នកណាក៏ដោយដែលឈ្នះឆ្នោត ត្រូវតែបញ្ចប់ជម្លោះដ៏បង្ហូរឈាមនេះ។

នៅសហរដ្ឋអាមេរិក ជនជាតិអាមេរិកាំងអារ៉ាប់ និងមូស្លីមជាច្រើន ក៏ដូចជាអ្នកគាំទ្រប៉ាឡេស្ទីនផ្សេងទៀត ចាត់ទុកថារដ្ឋបាលលោកប្រធានាធិបតី Joe Biden និងអនុប្រធានាធិបតី Harris ដែលជាបេក្ខភាពបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតី ជាអ្នកទទួលខុសត្រូវចំពោះការមិនប្រឹងប្រែងបន្ថែមទៀតដើម្បីបញ្ឈប់ការបង្ហូរឈាម។

មនុស្សជាច្រើននិយាយថា ពួកគេមិនអាចបោះឆ្នោតឱ្យលោកស្រីឡើយ ទោះបីជាបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Trump ក៏មានជំហរគាំទ្រអ៊ីស្រាអែលយ៉ាងរឹងមាំក៏ដោយ។ នោះបាននាំឱ្យមានការជជែកវែកញែកទៅលើថា តើអ្វីជាដំណើរដ៏ល្អបំផុតសម្រាប់អ្នកដែលចង់ឱ្យអ៊ីស្រាអែល បញ្ឈប់ការវាយប្រហារយោធារបស់ខ្លួនលើប៉ាឡេស្ទីន និងលីបង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am