លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris កាលពីថ្ងៃចន្ទ ទី៤វិច្ឆិកា បានចំណាយវេលា ធ្វើដំណើរពីផ្ទះមួយទៅផ្ទះមួយនៅជាយរដ្ឋ Pennsylvania ដើម្បីស្វែងរកសំឡេងឆ្នោត ខណៈ លោកស្រីចាប់ផ្តើមយុទ្ធនាការទល់នឹងគូប្រជែង អតីតប្រធានាធិបតីលោក Donald Trump ។លោកស្រី Harris បានចុចកណ្ដឹងទ្វារផ្ទះមួយទៅផ្ទះមួយនៅទីក្រុង Reading រដ្ឋ Pennsylvania ជាយក្រុង Philadelphia ។

បេក្ខជនទាំងពីរបានសម្រុកយុទ្ធនាការជើងចុងក្រោយនៅរដ្ឋ Pennsylvania កាលពីថ្ងៃអង្គារ ដើម្បីជំរុញអ្នកគាំទ្រដែលមិនទាន់បានទៅបោះឆ្នោតឱ្យបង្ហាញខ្លួននៅថ្ងៃបោះឆ្នោត។

រដ្ឋផ្តល់ជូននូវចំណែកដ៏ធំបំផុតនៃអង្គបោះឆ្នោតរបស់រដ្ឋណាមួយក្នុងចំណោមរដ្ឋមានការប្រទាញប្រទង់គ្នាទាំង៧ដែលរំពឹងថានឹងកំណត់លទ្ធផល។ ការស្ទង់មតិបង្ហាញថាសន្ទុះគាំទ្រសម្រាប់លោក Trump វ័យ៧៨ ឆ្នាំ និងលោកស្រី Harris វ័យ៦០ ឆ្នាំកំពុងប្រកៀកប្រកិតគ្នា។
អ្នកឈ្នះប្រហែលជាមិនត្រូវបានដឹងប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតនៅថ្ងៃអង្គារនោះទេ ទោះបីជាលោក Trump បានផ្តល់សញ្ញារួចហើយថាលោកនឹងព្យាយាមប្រឆាំងនឹងការបរាជ័យណាមួយដូចដែលលោកបានជួបប្រទះកាលពីឆ្នាំ ២០២០កន្លងទៅក៏ដោយ៕