មន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ ជំងឺមហារីក គឺជាឃាតករលាក់មុខដែល​ត្រូវតែ​ប្រយុទ្ធ​យ៉ាងសកម្ម​ជាបន្តទៅទៀត

2024/11/05 08:26:19 pm        376

ឯកឧត្តម ង៉ូវ កាង រដ្ឋលេខាធិការ តំណាងឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋម​ន្ត្រី​ក្រសួង​សុខាភិបាល​បានអះ​អាងថា ជំងឺមហារីក គឺជាឃាតករលាក់មុខ ដែលយើងត្រូវតែ​ប្រយុទ្ធ​យ៉ាង​សកម្ម​ជា​បន្ត​ទៅទៀត ស្របពេលកន្លងទៅនេះយើងបានធ្វើកិច្ចការ នេះជាច្រើនមកហើយ បើ​ទោះ​បី​ជា​យើងមិនទាន់មានផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកក៏ដោយចុះ។

ការថ្លែងរបស់ឯកឧត្តម ង៉ូវ កាង យ៉ាងដូច្នេះ ក្នុងសិក្ខាសាលា ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ផែន​ការ​ជាតិ​ប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤​នេះ​។

ឯកឧត្តមរដ្ឋលេខាធិការ បានបន្តថា សិក្ខាសាលានាថ្ងៃនេះធ្វើឡើងដើម្បីប្រមូលធាតុចូល ដែល​ជា​ផ្នែក​មួយ​ដ៏សំខាន់មុននឹងផែនការជាតិត្រូវបានដាក់ចេញឱ្យអនុវត្ត សម្រាប់ការ​ប្រយុទ្ធ​នឹង​ជំងឺ​មហា​រីក ដែលជាឃាតកលាក់មុខឱ្យទទួលបានជោគជ័យ។

បើតាម​លោក​ជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត និងជាទីប្រឹក្សា​ក្រសួង​សុខាភិបាលបានបញ្ជាក់ថា នាពេលបច្ចុប្បន្នកត្តាកំណើនអាយុ ការវិវឌ្ឍន៍​សកល​ភាវូប​នីយកម្ម និងនគរូបនីយកម្ម រួមផ្សំនិងរបៀបរស់នៅដែលមិនមានសុខភាពល្អ បានធ្វើ​ឱ្យ​ជំងឺ​មិន​ឆ្លង​កើន​ឡើងនៅទូទាំងពិភពលោក ហើយថា ក្នុងចំណោមករណីស្លាប់ទាំងអស់មាន ៦០ភាគរយ គឺ​បណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមានជំងឺមហារីកផងដែរ។ តាម​ការ​ប៉ាន់​ស្មាន​ ជារៀងរាល់ឆ្នាំមានអ្នកស្លាប់បណ្តាលមកពីជំងឺមហារីកប្រហែល ១០លាននាក់ ក្នុងនោះ​៧៥​ភាគរយ នៅប្រទេសមានចំណូលទាបនិងមធ្យម។ ដោយឡែកនៅប្រទេសកម្ពុជា ជំងឺមិនឆ្លង កំពុង​តែកើនឡើង ដែលជាបញ្ហាប្រឈមផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លង បាន​សម្លាប់​ប្រជាជនកម្ពុជាជិត ៦០.០០០នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង៦៤ភាគរយ នៃករណី​ស្លាប់​ទាំង​អស់ ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺ​មហា​រីក​ជាមូល​ហេតុ​នៃ​ការ​ស្លាប់​ប្រមាណ​១៤​ភាគរយ ហើយថាតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុង​នោះ ១០.៦២៤ករណីជាស្ត្រី ហើយជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុង​ចំណោម​ជំងឺ​មហា​រីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺ ជំងឺមហារីកសួត សុដន់ ពោះ​វៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់​មក​គឺ​មហា​រីក​មាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត។ ដើម្បីឆ្លើយតបនឹងបញ្ហានេះឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ក៏ដូចជាការ​ចូលរួម​អភិវឌ្ឍ​វិស័យ​សុខាភិបាលឱ្យឈានឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ជា​ពិសេស​ក្រោម​ការដឹកនាំ និងចង្អុលបង្ហាញរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល ក្រុមការងារ​ក៏​បាន​ផ្តួច​ផ្តើម​រៀបចំ​កសាង​ផែន​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​មហា​រីក​ឆ្នាំ​២០២៥-២០៣០ ដោយនៅ​ក្នុង​ដំណើរការ​នៃ​ការ​រៀបចំ​នេះ​ការ​ពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់​ព័ន្ធ​នានា គឺជាជំហានមួយដែលមិនអាចខ្វះបានដើម្បីធានាបាននូវភាពល្អិតល្អន់ និងគុណភាព៕ អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        140
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់

2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm