អ្នកតាំងលំនៅអ៊ីស្រាអែល បានដុតបំផ្លាញរថយន្តជាច្រើនគ្រឿង ក្នុងការវាយប្រហារនៅតំបន់វេសបែង

2024/11/05 09:52:42 pm        763

អ្នកតាំងលំនៅអ៊ីស្រាអែល បានដុតបំផ្លាញរថយន្តជិត ២០គ្រឿង កាលពីព្រឹកថ្ងៃចន្ទ នៅទីក្រុង Al-Bireh នៃតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល នៅជិតទីក្រុងរ៉ាម៉ាឡា (Ramallah)។ នេះបើយោងតាមអង្គភាពការពារស៊ីវិលប៉ាឡេស្ទីន និងប្រភពសន្តិសុខអ៊ីស្រាអែល។

អ្នកសារព័ត៌មាន AFP ម្នាក់ បានឃើញរថយន្តជាច្រើន បានឆាបឆេះទាំងស្រុង ហើយផ្នែកខាងមុខនៃអគារ ៥ជាន់ ដែលពួកវា ត្រូវបានចតខាងក្រៅនោះ បានឆេះរូលឡើងខ្មៅ។

លោក រ៉ាមី អូម៉ា (Rami Omar) ប្រធានការិយាល័យការពារជនស៊ីវិល នៅក្នុងតំបន់ បាននិយាយថា ការជូនដំណឹងមួយ បានកើតឡើង «នៅម៉ោង៣:៣០ព្រឹក (០១:៣០ម៉ោងសកល) ជាសញ្ញាថា អ្នកតាំងលំនៅ បានចូលទៅក្នុងតំបន់នោះ ហើយបានធ្វើសកម្មភាពបំផ្លិចបំផ្លាញ»។

មន្ត្រីសន្តិសុខអ៊ីស្រាអែលបានប្រាប់ AFP ពីការជូនដំណឹងអំពីឧបទ្ទវហេតុនេះ បានកើតឡើង នៅម៉ោង៤:០០ ព្រឹក ហើយទាហាន ត្រូវបានបញ្ជូនដែលមកដល់កន្លែងកើតហេតុ បន្ទាប់ពីអ្នកតាំងលំនៅទាំងនោះ បានចាកចេញ។

មន្ត្រីដែលមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈអំពីបញ្ហានេះ បានអះអាងថា រថយន្តចំនួន ១៩ គ្រឿង ត្រូវបានដុតបំផ្លាញ ដោយក្រុមអ្នកតាំងលំនៅ។

មន្ត្រីរូបនេះ បានបន្ថែមថា នគរបាល ទាហាន និងមន្ត្រីទីភ្នាក់ងារសន្តិសុខ Shin Bet អ៊ីស្រាអែល បានប្រមូលភ័ស្តុតាងនៅទីក្រុង Al-Bireh ដើម្បីស៊ើបអង្កេត។

អាជ្ញាធរអ៊ីស្រាអែល នៅមិនទាន់ដឹងថា អ្នកតាំងទីលំនៅនោះ មកពីណាកន្លែងណា និងមានហេតុផល អ្វីនោះទេ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm