ប្រព័ន្ធផ្សព្វផ្សាយ NHK បាននិយាយថា រុស្ស៊ីបានដាក់មេបញ្ជាការយោធារបស់ខ្លួនម្នាក់ ឱ្យទទួលខុសត្រូវលើទាហានរបស់កូរ៉េខាងជើង ដែលត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសរុស្ស៊ី។
តាមសេចក្តីរាយការណ៍ ទាហានកូរ៉េខាងជើង ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយម្នាក់ ដែលបានបម្រើជាមេបញ្ជាការកងពលវាយលុកនៃទ័ពអាកាសទី៧៦ ចាប់តាំងពីឆ្នាំ២០២០ និងបានបម្រើការងារនៅក្នុងប្រទេសស៊ីរី ផងដែរ។
ការតែងតាំងមេបញ្ជាការរុស្ស៊ី ត្រូវបានគេមើលឃើញថាជាការបង្ហាញពីចេតនារបស់ទីក្រុងមូស្គូ ដើម្បីធ្វើការយ៉ាងជិតស្និទ្ធជាមួយភាគីកូរ៉េខាងជើង ក្នុងការសម្រេចចិត្តនៅកន្លែងដែលត្រូវដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើង។
រដ្ឋាភិបាលរបស់ប្រទេសជប៉ុន និងប្រទេសលោកខាងលិច កំពុងឃ្លាំមើលយ៉ាងដិតដល់ នូវផលប៉ះពាល់ណាមួយដែលអាចកើតមានពីការចូលរួមរបស់កងទ័ពកូរ៉េខាងជើង ក្នុងការឈ្លានពានរបស់រុស្ស៊ី នៅអ៊ុយក្រែន។