ឥណ្ឌា៖ មនុស្សយ៉ាងហោចណាស់ ២៦នាក់បានស្លាប់នៅក្នុងគ្រោះទឹកជំនន់នៅភាគខាងត្បូងប្រទេសឥណ្ឌា បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យទឹកទន្លេជន់លិចហូរកាត់ផ្តាច់ផ្លូវនៅក្នុងទីក្រុង និងភូមិឋាននានា។

កុមារចំនួន ៥នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។ មានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់អាចកើនឡើងបន្ថែមទៀត ខណៈដែលមនុស្សជាច្រើនកំពុងបាត់ខ្លួននៅឡើយ។ លំនៅឋានជាច្រើនត្រូវបានទឹកហូរគួច ហើយមនុស្សបានជាប់នៅក្នុងស្រុក Kottayam ក្នុងរដ្ឋ Kerala។ ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃនៅរដ្ឋ Kerala បានបណ្តាលឱ្យមានបំណាក់ដីយ៉ាងធ្ងន់ធ្ងរ ហើយយោធាឥណ្ឌាបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះនេះដែរ។

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា ឧទ្ធម្ភាគចក្រជាច្រើនគ្រឿងត្រូវបានប្រើដើម្បីហោះហើរក្នុងការផ្គត់ផ្គង់ និងបុគ្គលិកទៅកាន់តំបន់ដែលមនុស្សត្រូវបានជាប់នៅក្រោមកំទេចកំទីដោយសារបំណាក់ដី៕
អត្ថបទ៖ សុខមាន