ប្រជាជននៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃចន្ទ (ទី៤ ខែវិច្ឆិកា) បានបង្ហាញពីទស្សនៈរបស់ពួកគេលើការបោះឆ្នោតប្រធានាធិបតីអាមេរិក និងលើអ្វីដែលជាលទ្ធផល អាចមានន័យសម្រាប់អនាគតនៃទំនាក់ទំនងជាមួយអ៊ីរ៉ង់។
ក្នុងពេលគូរគំនូរសិល្បៈតាមផ្លូវប្រឆាំងនឹងសហរដ្ឋអាមេរិកលើជញ្ជាំងរបស់អតីតស្ថានទូតសហរដ្ឋអាមេរិក អ្នកស្រុកម្នាក់បានពណ៌នាថា ទាំងបេក្ខភាពរបស់គណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris និងបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក Donald Trump គឺ «គ្មានប្រយោជន៍» ដូចគ្នា។
ដោយនិយាយនៅមួយថ្ងៃមុនពេលពលរដ្ឋអាមេរិកធ្វើដំណើរទៅបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បាននិយាយថា អ៊ីរ៉ង់នឹងពិចារណាលើឥរិយាបថរបស់សហរដ្ឋអាមេរិក បន្ទាប់ពីមានលទ្ធផលនៃការបោះឆ្នោត ហើយនឹងវាយតម្លៃទៅតាមនោះ។
គួរបញ្ជាក់ថា ការស្ទង់មតិបង្ហាញថា លោក Trump និងលោកស្រី Harris នៅតែមានភាពប្រទាញប្រទង់គ្នា ក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ មុនការបោះឆ្នោត នាថ្ងៃអង្គារ (ទី៥ ខែវិច្ឆិកា) នេះ៕