ហ្វីលីពីន អំពាវឲ្យមានការជម្លៀសពលរដ្ឋ និងដាក់កងទ័ពប្រចាំការសម្រាប់ព្យុះទីហ្វុង Yinxing

2024/11/05 11:20:07 pm        41



ក្រុមមន្ត្រី បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសហ្វីលីពីន បានបញ្ជាឱ្យមានការជម្លៀសពលរដ្ឋ ស្តុកទុកស្បៀងអាហារ និងបានដាក់ទាហានឱ្យប្រចាំការ ដើម្បីត្រៀមទប់ទល់ព្យុះទីហ្វុង Yinxing ខណៈ ព្យុះនេះ បានវាយបោកបក់ឆ្ពោះទៅទីក្រុងនានានៅភាគឦសាន ជាកន្លែងដែលព្យុះអាចបោកបក់ដល់ដីគោកនៅក្នុងសប្តាហ៍នេះ។

ទីភ្នាក់ងារអាកាសធាតុរដ្ឋ បាននិយាយថា ព្យុះទីហ្វុងនាំមកកម្លាំងខ្យល់បក់១២០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានគេប៉ាន់ស្មានថាស្ថិតក្នុងចម្ងាយ៥៩០គីឡូម៉ែត្រពីទីក្រុង Baler ភាគខាងកើតខេត្ត Aurora ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilberto Teodoro បាននិយាយថា ក្រសួងរដ្ឋាភិបាលក្នុងតំបន់ បានអំពាវនាវដល់អ្នកទាំងឡាយនៅក្នុងសហគមន៍ដាច់ស្រយាលត្រូវជម្លៀសចេញជាមុន ខណៈក្រុមអ្នកជួយសង្គ្រោះ បង្ហាញថា ពុំអាចចូលទៅដល់ពលរដ្ឋក្នុងអំឡុងពេលព្យុះវាយបោកបក់ខ្លាំង។

លោក Teodoro និយាយក្នុងសន្និសីទសារព័ត៌មានថា ទីភ្នាក់ងាររដ្ឋាភិបាលនានា បានរួមសហការគ្នាក្នុងការចេញការព្រមានជាមុន រៀបចំផែនការជាមុន និងកំណត់ទីតាំងឲ្យបានមុនសម្រាប់ជំនួយ និងសេវាកម្មដែលត្រូវការចាំបាច់។ មន្ត្រីនិយាយថា ស្បៀងអាហារកំពុងត្រូវបានស្តុកទុក ហើយទាហានកំពុងត្រូវបានដាក់ឲ្យប្រចាំការដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះ ខណៈទំនប់ទឹក កំពុងបញ្ចេញទឹកនៅមុនពេលកំណត់ ដើម្បីការពារទឹកជំនន់។

មន្ត្រីទីភ្នាក់ងារអាកាសធាតុ និយាយថា ព្យុះនេះអាចបោកបក់នៅដីគោកនៅចន្លោះល្ងាចថ្ងៃព្រហស្បតិ៍ និងព្រឹកថ្ងៃសុក្រ នៅជុំវិញខេត្ត Cagayan ភាគខាងជើង ដោយនាំមកនូវភ្លៀងធ្លាក់ខ្លាំង នៅទីប្រជុំជននានា ក្នុងផ្លូវរបស់ព្យុះ។

អ្នកគ្រប់គ្រងការពារជនស៊ីវិល លោក Ariel Nepomuceno បាននិយាយថា មនុស្សប្រហែល២៤ លាននាក់ អាចរងផលប៉ះពាល់ដោយផ្ទាល់ដោយសារព្យុះទីហ្វុង។

តួរលេខការពារជនស៊ីវិលបង្ហាញថា ព្យុះនេះជាព្យុះទីបីក្នុងរយៈពេលមិនដល់មួយខែ ដែលគំរាមកំហែងដល់ប្រទេសហ្វីលីពីន បន្ទាប់ពីព្យុះ Trami និងព្យុះទីហ្វុងកង្រី(Kong-rey) ដែលបានវាយបោកបក់នៅលើកោះ Luzon ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បណ្តាលឲ្យមនុស្ស១៥១នាក់ស្លាប់ និង២១ នាក់បាត់ខ្លួន។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        37
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        46
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm