អគ្គលេខាធិការក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ(GCC) Jasem Al-Budaiwi បានថ្លែងទៅកាន់សន្និសីទកម្រិតខ្ពស់ស្តីពីការប្រឆាំងភេរវកម្ម និងសន្តិសុខព្រំដែន កាលពីថ្ងៃចន្ទ។
សន្និសិទដែលត្រូវបានរៀបចំឡើងក្នុងប្រទេសកូវ៉ែត និងបញ្ចប់នៅថ្ងៃអង្គារនេះ ត្រូវបានរៀបចំឡើងដោយកូវ៉ែតក្នុងភាពជាដៃគូជាមួយប្រទេសតាជីគីស្ថាន និងការិយាល័យប្រឆាំងអំពើភេរវកម្មរបស់អង្គការសហប្រជាជាតិ។
សន្និសីទនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រី តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ និងតំបន់ ដើម្បីជួយជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងភេរវកម្មអន្តរជាតិ។
លោក Al-Budaiwi បាននិយាយថា៖«សន្និសីទថ្នាក់តំបន់ដ៏សំខាន់នេះ ផ្តោតលើសន្តិសុខព្រំដែន និងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលជាបញ្ហាសំខាន់ទាមទារឲ្យមានសកម្មភាពរួម»។
លោក Al-Budaiwi បានលើកឡើងពីសមិទ្ធិផលរបស់ GCC ក្នុងការសហការផ្នែកសន្តិសុខ រួមទាំងការចែករំលែកព័ត៌មាន និងច្បាប់ដែលផ្តោតលើការផ្តល់ហិរញ្ញប្បទានភេរវកម្ម។
លោកបានបន្ថែមថា៖«បណ្តាប្រទេស GCC បានកសាងប្រព័ន្ធសន្តិសុខរួម តាមរយៈកិច្ចព្រមព្រៀងរួម បង្កើនកិច្ចសហប្រតិបត្តិការក្នុងការការពារព្រំដែន និងដោះស្រាយការគំរាមកំហែងផ្នែកសន្តិសុខ»។