ស្ថានីយ៍វិទ្យុអាហ្រ្វិកខាងត្បូង SABC បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធមកពីចលនាថ្ងៃទី ២៣ ខែមីនា (M23) បានដណ្តើមកាន់កាប់ទីក្រុង Kamandi-Gite ដែលជាទីក្រុងសំខាន់មួយ នៅក្នុងខេត្ត North Kivu ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ូហ្គង់ដា។
យោងតាមរបាយការណ៍បានឲ្យដឹង កងកម្លាំង M23 បានកាន់កាប់ទីក្រុងនេះ បន្ទាប់ពីការប៉ះទង្គិចគ្នាជាមួយចលនា Wazalendo ដែលជាក្រុមចម្រុះនៃក្រុមឧទ្ទាមសម្ព័ន្ធមិត្តជាមួយកងកម្លាំងប្រដាប់អាវុធផ្លូវការ។ ជាលទ្ធផល អ្នកស្រុកនៃទីប្រជុំជន Kamandi-Gite ដែលមានប្រជាជនចំនួន ៣០.000 នាក់ និងកន្លែងតាំងទីលំនៅជុំវិញរបស់ខ្លួន បានចាប់ផ្តើមភៀសខ្លួន។
អង្គភាព M23 បានបន្តការវាយលុករបស់ពួកគេឡើងវិញ នៅក្នុងខេត្ត North Kivu នៅពាក់កណ្តាលខែតុលា ដោយបានដំណើ្តមកាន់កាប់កន្លែងតាំងទីលំនៅសំខាន់ៗចំនួន ១០កន្លែង។ ខណៈពេលដែលអរិភាព បានជាប់ពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការប្រយុទ្ធគ្នារវាងកម្លាំង M23 និងកងកម្លាំង Wazalendo ក៏មានការប៉ះទង្គិចគ្នារវាងក្រុមឧទ្ទាម និងកងទ័ពកុងហ្គោជាប្រចាំ នៅក្នុងតំបន់ជាច្រើន។ ភាគីទាំងពីរ មិនបានប្រកាសពីការដកខ្លួនជាផ្លូវការពីបទឈប់បាញ់ ដែលបានកើតឡើងរវាងកងទ័ពកុងហ្គោ និង M23 ចាប់តាំងពីដើមខែសីហា ឆ្នាំនេះទេ។
ចលនា M23 ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ ២០១២ ដោយទាហារនរត់ចោលជួរពីកងទ័ពកុងហ្គោ។ ចលនានេះ បានបន្តការវាយលុករបស់ខ្លួននៅភាគខាងកើតកុងហ្គោ ក្នុងខែមករា ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមក បានគ្រប់គ្រងលើកន្លែងតាំងទីលំនៅជាច្រើន នៅក្នុងខេត្ត North Kivu។ រដ្ឋាភិបាលកុងហ្គោចោទប្រទេសរ្វ៉ាន់ដាថា បានគាំទ្រក្រុមឧទ្ទាមនេះ។

