ផ្លូវដីក្រាលល្បាយក្រួស១ខ្សែបានកំពុងលើកកម្ពស់ និងសម្រួលការធ្វើដំណើរប្រជាពលរដ្ឋនៅស្រុកព្រៃឈរ

2024/11/06 01:06:56 am        87

កំពង់ចាម ៖ ផ្លូវដីក្រាលល្បាយក្រួស ប្រវែង ៦ គីឡូម៉ែត្រ ស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានកំពុងលើកកម្ពស់ដល់ ការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការរកស៊ីទទួលទានផ្សេងៗជាដើម។

​ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងនៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ សុពលភាព ការងារស្ថាបនាផ្លូវដីក្រាលល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៦ ០០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសាងសងលូផ្សេងៗ ស្ថិតនៅភូមិត្រពាំងក្រសាំង ទៅភូមិអូរដូនញ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នេះថា ជុំវិញការអភិវឌ្ឍន៍ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនៅតាមជនបទ, ក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាង ខ្លាំង លើការស្ថាបនាជាពិសេសផ្លូវជនបទមានផ្លូវដីស ផ្លូវល្បាយ ក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុងជាដើម។

ចំពោះការស្ថាបនាផ្លូវនិងលូខាងលើនេះ, ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងសម្រេចបានតាមផែនការ និងប្រកបដោយគុណភាព ព្រោះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅជនបទ មានសារៈសំខាន់បំផុត សម្រាប់ការធ្វើដំណើរ ជាពិសេសការដឹកជញ្ជូនកសិផល ជាក់ស្តែងខេត្តកំពង់ចាម គឺជាខេត្តមួយដែលមានការដាំដុះដំណាំកសិកម្ម ច្រើន ដូច្នេះតាមរយៈការផ្តល់ផ្លូវល្អគឺជាការចាំបាច់បំផុត សម្រាប់សម្រួលការដឹកជញ្ជូនកសិផល ដែលប្រមូលរួចមកកាន់គេហដ្ឋាន ឬការដឹកជញ្ជូនទៅកាន់ទីផ្សារជាដើម, និងចាប់ពីពេលនេះតទៅ សូមឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ត្រូវយកចិត្តទុកដាក់បន្តលើផ្លូវទាំង នេះឱ្យបានល្អប្រសើរ សម្រាប់ជាប្រយោជន៍ប្រើប្រាស់យូរអង្វែង ជូនប្រជាពលរដ្ឋរស់នៅមូលដ្ឋានទាំងនេះ។

ជុំវិញផ្លូវខាងលើនេះដែរ, ឯកឧត្តម សាន វិសាល នៅក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ក៏បានលើក ឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងនោះរាជរដ្ឋាភិបាលបានកំពុងជំរុញលើកកម្ពស់ហេដ្ឋរចនាសម្ព័ន្ធនៅតាមជនបទ ដោយមិនទុកឱ្យប្រជាពលរដ្ឋពិបាក ឬការអត់បាយគ្មានអាជ្ញាធរដឹងឮនោះឡើយ ជាពិសេសការអភិវឌ្ឍន៍ផ្លូវ ស្ពាន ដើម្បីសម្រួល និង កាត់បន្ថយនូវគម្លាតក្នុងការធ្វើដំណើរ ដោយមិនឱ្យពិបាក ឬគ្មានផ្លូវធ្វើដំណើរ ដូចនាពេលប៉ុន្មានឆ្នាំមុនទៀតឡើយ។  

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ, ឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm