បេក្ខជនមកពីគណបក្សសាធារណរដ្ឋលោក Donald Trump បានធ្វើដំណើរទៅដល់ឆ្នេរ West Palm Beach នៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលពលរដ្ឋអាមេរិករាប់លាននាក់ ធ្វើដំណើរទៅបោះឆ្នោត ដើម្បីជ្រើសរើសរវាងចក្ខុវិស័យដ៏មុតស្រួចខុសគ្នាចំនួន ២សម្រាប់ប្រទេសរបស់ពួកគេ ។
ការប្រកួតប្រជែងដែលគេមើលឃើញហេតុការណ៍ពុំធ្លាប់កើតមានពីមុនមក រួមទាំងការប៉ុនប៉ងធ្វើឃាត ២លើកលើលោក Trump ការដកខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលរបស់លោកប្រធានាធិបតី Joe Biden និងការលេចធ្លោយ៉ាងឆាប់រហ័សរបស់លោកស្រី Harris នៅមិនទាន់ហ៊ានថានោះទេ បើទោះបីជាក្រោយប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានចំណាយ ហើយនិងយុទ្ធនាការដ៏វីវក់អស់រយៈពេលជាច្រើនខែក៏ដោយ ។
ទាំងលោក Trump និងបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Kamala Harris បានព្យាករណ៍ពីជ័យជំនះដូចគ្នានៅថ្ងៃផ្តាច់ព្រ័ត្រនៃយុទ្ធនាការរបស់ពួកគេ ក្នុងនោះការស្ទង់មតិបង្ហាញថា ការប្រកួតប្រជែង ប្រកៀកប្រកិតគ្នាបំផុត ។
ប៉ុន្តែអ្នកឈ្នះ អាចនឹងមិនទាន់ដឹងរយៈច្រើនថ្ងៃ បើសិនជាគំលាតនៅតាមរដ្ឋប្រទាញប្រទង់គ្នា មានចំនួនតិចតួចដូចការរំពឹងនោះ ។
លោក Trump នឹងបោះឆ្នោតរបស់លោកនៅមណ្ឌលបោះឆ្នោត Mandel Recreation ស្ថិតក្នុងទីក្រុង Palm Beach ៕

