ការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Beit Lahiya សម្លាប់ជនប៉ាឡេស្ទីន ២០នាក់

2024/11/06 02:34:58 am        59

ទីភ្នាក់ងារព័ត៌មានផ្លូវការប៉ាឡេស្ទីន WAFA និងសារព័ត៌មានក្រុមហាម៉ាស់ រាយការណ៍ថា ការវាយប្រហារតាមច្រកអាកាសបណ្តាលឲ្យខូចខាតផ្ទះ ២ខ្នងនៅទីក្រុង Beit Lahiya ស្ថិតនៅភាគខាងជើងតំបន់ហ្កាហ្សា ជាកន្លែងដែលកងទ័ពអ៊ីស្រាអែល បើកការវាយប្រហារថ្មីចាប់តាំងពីថ្ងៃទី ៥ ខែតុលារហូតមក និងបានសម្លាប់ជនប៉ាឡេស្ទីនយ៉ាងហោច ២០នាក់ កាលពីយប់ថ្ងៃចន្ទ ។

នៅថ្ងៃអង្គារនេះដែរ យន្តហោះអ៊ីស្រាអែល បានទម្លាក់ខិត្តប័ណ្ណលើទីក្រុង Beit Lahiya បញ្ជាឲ្យអ្នកស្រុកដែលមិនទាន់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេ និងជំរំជ្រកកោនទទួលគ្រួសារជម្លៀសខ្លួន ឲ្យចាកចេញពីទីក្រុងមួយនេះជាបន្ទាន់ ។

ជនប៉ាឡេស្ទីន និយាយថា ការវាយប្រហារថ្មី និងការបញ្ជារបស់អ៊ីស្រាអែលឲ្យមនុស្សជម្លៀសខ្លួន មានគោលដៅមួយគត់ គឺធ្វើឲ្យទីក្រុង ២នៅភាគខាងជើងហ្កាហ្សា ក្លាយជាតំបន់គ្មានមនុស្សរស់នៅ និងដណ្តើមយកជំរំជនភៀសខ្លួនធ្វើជាតំបន់ទ្រនាប់សម្រាប់ពួកគេ ។

អ៊ីស្រាអែលនិយាយថា ការបញ្ជាឲ្យជម្លៀសខ្លួននេះ មានន័យចង់ធ្វើឲ្យជនស៊ីវិលគេចផុតពីការប៉ះពាល់ ពេលដែលទាហានរបស់ពួកគេប្រយុទ្ធជាមួយក្រុមហាម៉ាស់ ។

យោធាអ៊ីស្រាអែល និយាយថា ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនរាប់រយនាក់ ត្រូវបានសម្លាប់ ឬចាប់ខ្លួននៅតំបន់ Jabalia ក្នុងរយៈពេល ១ខែកន្លងមកនេះ ។

ក្រុមអាជ្ញាធរនៅតំបន់ហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជាង ៤៣.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមរយៈពេលជាង ១ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា ហើយតំបន់ភាគច្រើននៃដែនដីមួយនេះ បានក្លាយជាគំនរបាក់បែក ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm