ក្រុមនគរបាល និងក្រុមមន្រ្តីមន្ទីរពេទ្យ និយាយថា ជនជាតិចិន ២នាក់ រងការបាញ់ប្រហារឲ្យរងរបួសនៅថ្ងៃអង្គារនេះ ក្នុងទីក្រុងមជ្ឈមណ្ឌលពាណិជ្ជកម្មការ៉ាឈី ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ដែលធ្វើឲ្យទីក្រុងប៉េកាំង ទាមទារឲ្យមានការរឹតបន្តឹងសន្តិសុខជាងនេះ សម្រាប់ពលរដ្ឋរបស់ពួកគេ ។
លោកស្នងការនគរបាល Faizan Ali និយាយថា ជនជាតិចិន ២នាក់ រងការបាញ់ប្រហារ ប៉ុន្តែលោកពុំបានផ្តល់សេចក្តីលម្អិតបន្ថែមទៀតនោះទេ ។
អ្នកនាំពាក្យរបស់មន្ទីរពេទ្យជាតិ Liaquat ស្ថិតនៅទីក្រុងកំពង់ផែភាគខាងត្បូងមួយនេះ និយាយថា ពួកគេបានព្យាបាលអ្នករងរបួស ២នាក់ ដែលម្នាក់ក្នុងចំណោមពួកគេ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។
គេនៅមិនទាន់ដឹងច្បាស់ភ្លាមៗនោះទេ អ្នកដែលនៅពីក្រោយការវាយប្រហារនេះ ៕