ផ្កាយរណបផលិតពីឈើលើកដំបូងរបស់ពិភពលោក បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្រ្តនៅប្រទេសជប៉ុន បានធ្វើដំណើរទៅកាន់ទីអវកាសតាមយានចម្លងរបស់ក្រុមហ៊ុន SpaceX បាញ់ចេញពីមមជ្ឈមណ្ឌលអវកាស Kennedy របស់អង្គការណាសា កាលពីថ្ងៃចន្ទ ។
វានឹងបន្តនៅក្នុងគន្លងតារាវិថីរយៈពេល ៦ខែ កម្ពស់ជាង ៤០០គ.មពីលើផែនដី នៅក្នុងការប៉ុនប៉ងមួយ ដើម្បីបង្ហាញថា ឈើគឺជាសម្ភារៈកម្រិតទីអវកាស ។
Sensors នៅលើយាននឹងវាស់វិធីដែលសម្ភារៈដំឡើងជាមួយសីតុណ្យភាពអាក្រក់បំផុតនៅក្នុងទីអវកាស រាល់ ៤៥នាទីម្តងពេលដែលវាចូលគន្លងពីពេលងងឹតរហូតដល់ពេលភ្លឺ ។
ផ្កាយរណប LignoSat គឺជាផ្កាយរណបទំហំប៉ុនបាតដៃ បង្កើតឡើងដោយសាកលវិទ្យាល័យ Kyoto និងក្រុមហ៊ុនសាងសង់ផ្ទះ Sumitomo Forestry ។
ក្រុមអ្នកវិទ្យាសាស្រ្ត និយាយថា វានឹងធ្វើតេស្តសមត្ថភាពឈើ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃសារធាតុវិទ្យុសកម្មនៅទីអវកាសលើឧបករណ៍ពាក់កណ្តាលចម្លង គឺជាការសាកល្បងដ៏សំខាន់មួយសម្រាប់កម្មវិធីជាច្រើន ដូចជាការបង្កើតមជ្ឈមណ្ឌលទិន្នន័យ ៕