នៅថ្ងៃអង្គារនេះ រដ្ឋមន្រ្តីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បានបំពេញដំណើរទស្សនកិច្ចលើកទី ៨របស់លោកស្រីទៅកាន់ប្រទេសអាល្លឺម៉ង់ ដោយលោកស្រីផ្តោតសំខាន់លើភូមិ Yahidne ។
នៅក្នុងសេចក្តីថ្លែងការណ៍ លោកស្រី Baerbock បានគូសបញ្ជាក់ពីតម្រូវការរំដោះអ៊ុយក្រែនចេញពីអ្វីដែលលោកស្រីចាត់ទុកថាជាយុទ្ធការបំផ្លិចបំផ្លាញរបស់ក្រុមកាន់កាប់រុស្ស៊ី ។
លោកស្រីបានលើកឡើងផងដែរពីបញ្ហាទាហានកូរ៉េខាងជើង ដែលត្រូវបានបញ្ជូនទៅកាន់ប្រទេសរុស្ស៊ី ដោយលោកស្រីអះអាងថា វាគឺជាការប៉ុនប៉ងមួយដើម្បីពន្យាពេលសង្រ្គាម ។
លោកស្រី Baerbock បានឆ្លុះបញ្ចាំងពីលក្ខខណ្ឌចាំបាច់នៃស្ថានភាពការពារដែនអាកាសនៅក្នុងប្រទេសអ៊ុយក្រែន ដោយលោកស្រីកត់សម្គាល់ឃើញថា សង្រ្គាមដែនអាកាស កំពុងឆាបឆេះនៅទីនេះ ការវាយប្រហារដោយយានដ្រូនកាន់តែចូលមកច្រើន ប៉ុន្តែការការពារនៅពុំទាន់បំពាក់ដើម្បីការពារពួកវាបាននោះទេ ។
លោក Baerbock បានគាំទ្រផងដែរឲ្យមានការវិនិយោគលើវិស័យការពារខ្លួនរបស់អ៊ុយក្រែន ៕