ពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០

2024/11/06 04:45:02 am        62

ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ ដែលបានប្រពឹត្តទៅរយៈពេល ១ថ្ងៃពេញ, នារសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សិក្ខាសាលាពិគ្រោះយោបល់នេះ បានទទួលជោគជ័យ និងលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ក្រោយពីមានការបង្ហាញខ្លឹមសារនៃសេចក្តីព្រាង ដោយតំណាងក្រុមការងារកសាងផែនការនេះ ទៅកាន់សិក្ខាកាមចំនួន៨២នាក់ ដែលរួមមានថ្នាក់ដឹកនាំក្រសួងសុខាភិបាល សាស្រ្តាចារ្យ វេជ្ជបណ្ឌិតឯកទេសជំងឺមហារីកនៅមន្ទីរពេទ្យថ្នាក់ជាតិ ប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងអង្គការសុខភាពពិភពលោក អង្គការ City Cancer Challenge Foundation តំណាងធនាគារពិភពលោក និងអង្គការដៃគូរអភិវឌ្ឍន៍ផ្សេងៗ ក្នុងនោះ ក៏បានរៀបចំក្រុមការងារបានបែងចែកឱ្យមានការពិភាក្សាលើប្រធានបទចំនួន ៧ក្រុម៖

១/ ការធ្វើរោគវិនិច្ឆ័យរូបភាពវេជ្ជសាស្រ្ត និងវេជ្ជសាស្រ្តនុយក្លេអ៊ែរ

២/ ការធ្វើរោគវិនិច្ឆ័យតាមវិភាគរោគសាស្រ្ត

៣/ ការព្យាបាលជំងឺមហារីកតាមបែបវេជ្ជសាស្រ្ត និងដោយកាំរស្មី

៤/ ការព្យាបាលដោយសល្យសាស្រ្ត

៥/ ជំងឺមហារីកកុមារ

៦/ ការថែទាំសម្រន់

៧/ យន្តការគាំទ្រ។

សិក្ខាកាមម្នាក់ៗ បានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សាដោយពិនិត្យសកម្មភាពយុទ្ធសាស្រ្តនីមួយៗ កែសម្រួលខ្លឹមសារ និងដាក់បន្ថែមធាតុចូលទៅក្នុងសេចក្តីព្រាងនេះឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជា។ លទ្ធផលនៃការពិភាក្សាពីក្រុមនីមួយៗត្រូវបានបង្ហាញទៅកាន់អង្គពីធីទាំងមូល និងត្រូវបានសំយោគ និងដាក់បង្ហាញទៅកាន់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែលជាគណៈអធិបតី ដោយប្រធានក្រុមការងារ។

ជាទីបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន បានលើកឡើងថា សិក្ខាសាលានេះគឺជាជំហ៊ានមួយដ៏សំខាន់សម្រាប់ការកសាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ ឱ្យមានភាពគ្រប់ជ្រុងជ្រោយ និងប្រាកដប្រជាសម្រាប់ការអនុវត្តន៍ និងសម្រេចបានការប្រយុទ្ធនឹងជំងឺមហារីកប្រកបដោយប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានសង្កត់ធ្ងន់ថា «សូមកុំយកវិជ្ជាជីវៈពេទ្យទៅធ្វើជាមុខជំនួញ!» ដើម្បីឱ្យអ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្រ្តទាំងអស់ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈជាប់ជានិច្ច។ ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យ សូមជូនពរដល់សមាជិក សមាជិកាទាំងអស់ សូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm