ក្រុម​សាសនទូត​អាមេរិក និង​កាណាដា​ចំនួន ១៧​នាក់​ត្រូវ​បាន​ក្រុម​អន្ធពាល​ចាប់ជំរិត​នៅ​ហៃ​ទី

2021/10/18 07:20:50 pm        576

​ហៃទី៖ យោង​តាម​អង្គការ Christian Aid Ministries ក្រុម​សាសនទូត ឬ​អ្នក​ផ្សព្វផ្សាយ​សាសនា​ចំនួន ១៧នាក់​មកពី​សហរដ្ឋអាមេរិក ​និង​កាណាដា​ ដែល​ខ្លះ​ជា​អនីតិជន​ត្រូវ​បាន​ចាប់ជំរិត​នៅ​ប្រទេស​ហៃ​ទី​កាលពី​ថ្ងៃ​សៅរ៍។ ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ចេញផ្សាយ​ដោយ​អង្គការ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ Ohio សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​បាន​និយាយ​ថា ​ក្រុម​ពលរដ្ឋ​អាមេរិក​ចំនួន ១៦​នាក់​ និង​ពលរដ្ឋ​កាណាដា​ម្នាក់​រួមមាន​បុរស ៥​នាក់​ស្ត្រី ៧​នាក់​ និង​កុមារ ៥​នាក់​។

ពួកគេ​បាន​និយាយ​ថា យើង​កំពុង​ស្វែងរក​ការ​ណែនាំ​ពី​ព្រះ​ជា​ម្ចាស់​ដើម្បី​រក​ដំណោះស្រាយ ហើយ​ក្រុម​អាជ្ញាធរ​កំពុង​ស្វែងរក​វិធី​ដើម្បី​ជួយ​សង្គ្រោះ​ពួកគេ។​ ​យោង​តាម​ប្រភព​មួយ​នៅ​ក្នុង​កងកម្លាំង​សន្តិសុខ​របស់​ហៃ​ទីដែល​បាន​សន្មត​ថា ​ការ​ចាប់​ជំរិត​នេះ​គឺជា​ស្នាដៃ​របស់​ក្រុម​សមាជិក​ក្រុម​ជន​អន្ធពាល​ក្នុង​តំបន់ ការស៊ើបអង្កេត​នៅតែ​បន្ត​។ រដ្ឋមន្ត្រី​ក្រសួងការបរទេស​របស់​ប្រទេស​នេះ​លោក Claude Joseph បាន​ប្រាប់​សារព័ត៌មាន CNN ថា ក្រុម​មន្ត្រី​ហៃ​ទី​កំពុង​ទាក់ទង​ជាមួយ​ក្រសួងការបរទេស​អាមេរិក​អំពី​ការ​ចាប់​ជំរិត​នេះ​។​

​ក្រុម​សាសនទូត​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​កាលពី​ថ្ងៃ​សៅរ៍​ទៅកាន់​ភូមិ Titanyen ​ភាគ​ខាងជើង​នៃ​រដ្ឋធានី​ព័រ​-​អូ​-​ប្រាំង បន្ទាប់ពី​បាន​ទៅ​មើល​មណ្ឌល​កុមារ​កំព្រា​មួយ​នៅ​តំបន់ Croix des Bouquets។ ពួកគេ​ត្រូវ​បាន​ចាប់ជំរិត​តាម​បណ្ដោយ​ផ្លូវ​រវាង​កន្លែង​ទាំងពីរ​នោះ​។ ​លោក Dan Hooley អតីត​ប្រធាន​ផ្នែក​សម្រាប់​អង្គការ Christian Aid Ministries នៅ​ហៃ​ទី​បាន​ប្រាប់ CNN កាលពី​ថ្ងៃអាទិត្យ​ថា ​អ្នក​ផ្សព្វផ្សាយ​សាសនា​ដែល​ត្រូវ​បាន​ចាប់ជំរិត​ទាំងអស់​ ត្រូវ​បាន​គេ​ជឿ​ថា​ជិះ​នៅ​ក្នុង​រថយន្ត​តែមួយ ​ហើយ​អ្នកខ្លះ​អាច​ទាក់​ទង​ទៅកាន់​នាយក​មូលដ្ឋាន​របស់​អង្គការ​នេះ ​មុន​ពេល​ពួកគេ​ត្រូវ​បាន​គេ​ចាប់​យក​ទៅ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm