នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី Xuemei Chen ប្រធានក្រុមហ៊ុន Zhengzhou chen’s sun ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ក្រុមហ៊ុន Zhengzhou Chen's ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ មានទីស្នាក់ការនៅទីក្រុង Zhengzhou ប្រទេសចិន។ ផ្តោតលើកការស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជផ្លែឈើ ការដាំដុះទ្រង់ទ្រាយធំ ការកែច្នៃក្រោយការប្រមូលផល ការចែកចាយ ការដឹកជញ្ជូនខ្សែសង្វាក់ត្រជាក់ ចែកចាយគ្រប់បណ្តាញ, ការលក់ដុំ និងទីផ្សារលក់រាយ, ផលិតគ្រាប់ផ្លែឈើស្ងួត និងអាហារសម្រន់។





