ឧត្តរមានជ័យ៖ ក្នុងរយះពេល៤ថ្ងៃ នៃពិធីបុណ្សអុំទូក ខេត្តឧត្តរមានជ័យ ភ្ញៀវទេសចរក្នុងស្រុកមកទស្សនាកម្សាន្ត ការប្រណាំងទូក មានចំនួន ១៣៥ ០០០នាក់ នេះបើតាមការបញ្ជាក់អះអាងឲ្យដឹងពីលោកស្រី ធិន នីមន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី៦វិច្ឆិកា ឆ្នាំ២០២៤នេះ។
លោកស្រី ធិននី មន្នីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា សម្រាប់ ឆ្នាំ២០២៤នេះ ការប្រណាំងទូកនៅក្នុងខេត្តឧត្តរមានជ័យ គឺមានការរៀបចំទ្រង់ទ្រាយធំជាងឆ្នាំមុនៗ ដោយមានការប្រគុំតន្រ្តីខ្នាតយក្ស ការលេងល្បែងប្រជាប្រិយផ្សេងៗ និងការដាក់បង្ហាញផលិតផលនានាសម្រាប់ការតាំងពិព័រណ៍ រួមទាំងមានការបាញ់កាំជ្រួច ដើម្បីអបអរក្នុងពិធីនោះផងដែរ។
លោកស្រីប្រធានមន្ទីរទេសចរណ៍ខេត្ត បានបញ្ជាក់ថា បើគិតជាភាគរយចំនួនភ្ញៀវទេសចរណ៍សម្រាប់ឆ្នាំ២០២៣ មានចំនួនត្រឹមតែ ៦៥ ០០០នាក់ បើធៀបនិងឆ្នាំ២០២៤នេះ មានការកើនឡើងដល់ទៅ១០៨ភាគរយ ខណៈឆ្នាំ២០២៣ មានត្រឹម៤៧ភាគរយនោះ៕












