ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែតុលា ឆ្នាំ២០២៤ នេះ បានអនុម័តគម្រោងថ្មីចំនួន៣១ និងគម្រោងពង្រីកផលិតកម្មចំនួន១ មានទុនវិនិយោគសរុបជាង ២២៦ លានដុល្លារអាមេរិក ក្នុងនោះចិនវិនិយោគជាប់លំដាប់លេខរៀងទី១ បានរួមចំណែកជាង ៥៣% ភាគរយ ខណៈការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ២៩ ភាគរយ នៃទុនវិនិយោគសរុប។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញរបាយការណ៍វិនិយោគ នៅក្នុងខែតុលា ឆ្នាំ២០២៤ ក្នុងនោះបានអនុម័តគម្រោងថ្មី ចំនួន៣០ គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ១ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ២២៦ ពាន់លានដុល្លារ អាមេរិក ដោយអាចបង្កើតការងារបានប្រមាណ ១៦ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប, គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២១ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ១០ គម្រោងផងដែរ។
ចំពោះគម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេ ប្រចាំខែតុលានេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ គម្រោង វិនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន ១, គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, ស្បែកជើង និងកាបូប, គម្រោងបង្កើត រោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ, សម្ភារៈបរិក្ខាសម្រាប់បោះតង់, គ្រឿងសង្ហារឹម, គ្រឿងតុបតែងលម្អ និងមានគម្រោងជាច្រើនផ្សេងៗទៀតផងដែរ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំនេះ ប្រភពទុនវិនិយោគមកពីប្រទេសចិនឈរនៅលំដាប់លេខរៀងទី ១ ដោយបានរួម ចំណែកជាង ៦០ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ជាង ៣២ ភាគរយ នៃទុន វិនិយោគសរុបផងដែរ៕ អត្ថបទ៖ សុនរ៉ាឌី


