គណបក្សសាធារណរដ្ឋ ហាក់ទទួលជ័យជម្នះដំបូងក្នុងការប្រកួតប្រជែងដើម្បីគ្រប់គ្រងសភា ដោយអាសនៈដែលមាននិន្នាការពីគណបក្សប្រជាធិបតេយ្យនៅរដ្ឋ West Virginia បានឈ្នះដោយអភិបាលរដ្ឋបក្សសាធារណរដ្ឋ។

បន្ថែមពីលើតំណែងប្រធានាធិបតី អាសនៈទាំង៤៣៥ នៅក្នុងសភាតំណាងរាស្រ្ត និង ៣៤អាសនៈក្នុងព្រឹទ្ធសភា នឹងត្រូវដណ្តើមយកនៅថ្ងៃបោះឆ្នោត។ បច្ចុប្បន្នគណបក្សសាធារណរដ្ឋកាន់សំឡេងភាគច្រើននៅក្នុងសភា។ ការឈ្នះដែលបានព្យាកររបស់អ្នកសាធារណរដ្ឋនេះ ធ្វើឱ្យព្រឹទ្ធសភាមានការបែងចែកក្នុងតួលេខ ៥០-៥០។ ទោះជាយ៉ាងណាក៏ដោយ អាសនៈផ្សេងទៀតកំពុងតែរង់ចាំលទ្ធផលជាក់ស្ដែង។

គណបក្សណាដែលឈ្នះសំឡេងភាគច្រើននៅផ្នែកម្ខាងនៃវិមានកាពីតូ នឹងមានអានុភាពកាន់តែខ្លាំងក្នុងការបង្កើតរបៀបវារៈរបស់ខ្លួន ដោយមិនខ្វល់ថាអ្នកណាអង្គុយក្នុងកៅអីសេតវិមានទេ។ បក្សណាមួយដែលគ្រប់គ្រងសភា ព្រឹទ្ធសភា និងសេតវិមាន នឹងមានអំណាចទូលំទូលាយក្នុងការអនុម័តច្បាប់ និងអនុម័តរបៀបវារៈទ្វេបក្សរបស់ប្រធានាធិបតី។
គណបក្សទាំងពីរក៏កំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងសភាតំណាងរាស្រ្តផងដែរ ខណៈតុល្យភាពអំណាចនៅទីនោះនឹងត្រូវចំណាយពេលជាច្រើនថ្ងៃដើម្បីដឹងលទ្ធផល៕