ជនអន្តោប្រវេសន៍តាមដានលទ្ធផលឆ្នោតអាមេរិកយ៉ាងអន្ទះសារ ដោយបារម្ភខ្លាចលោក Trump ឈ្នះ

2024/11/06 06:46:20 pm        119

ជនអន្តោប្រវេសន៍មកពីគ្រប់ទិសទីនៃពិភពលោក ចាប់ពីអាមេរិកឡាទីន ទៅដល់ប្រទេសឆ្ងាយៗក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ដែលកំពុងជ្រកកោននៅទីក្រុងម៉ិកស៊ិកភាគខាងជើង ក្នុងក្ដីសង្ឃឹមថានឹងចូលទៅសហរដ្ឋអាមេរិក ហើយគេចផុតពីការលំបាកផ្នែកសេដ្ឋកិច្ច កំពុងតែរង់ចាំមើលលទ្ធផលបោះឆ្នោតយ៉ាងអន្ទះសារបំផុត ហើយពួកគេកំពុងបារម្ភខ្លាចថាបេក្ខជនមកពីបក្សសាធារណរដ្ឋ លោក Donald Trump ទទួលជ័យជម្នះ។

លោកស្រី Kamala Harris មកពីបក្សប្រជាធិបតេយ្យ បានសន្យាថានឹងបន្តគោលនយោបាយរដ្ឋបាលលោកប្រធានាធិបតី Joe Biden នាពេលបច្ចុប្បន្ន ដែលកំណត់យ៉ាងខ្លាំងនូវសិទ្ធិជ្រកកោនសម្រាប់អ្នកដែលឆ្លងកាត់ព្រំដែនភាគខាងត្បូងដោយមិនរង់ចាំការណាត់ជួបតាមប្រព័ន្ធស្នើសុំសិទ្ធិជ្រកកោន CBP One។ ប៉ុន្តែលោក Trump បានប្តេជ្ញាបិទព្រំដែនអាមេរិក-ម៉ិកស៊ិកទាំងអស់ រួមទាំងការបញ្ចប់ដំណើរការ CBP One និងកម្មវិធីផ្សេងទៀតដែលអនុញ្ញាតឱ្យជនអន្តោប្រវេសន៍ចូលប្រទេសដោយស្របច្បាប់។

មេធាវីអន្តោប្រវេសន៍ លោកស្រី អាល់បា ហារ៉ាមីឡូ (Alba Jaramillo) បានព្យាយាមបន្ធូរបន្ថយភាពច្របូកច្របល់ និងក្ដីបារម្ភក្នុងចំណោមអ្នកនៅទីជម្រកនោះ ដោយប្រាប់ក្រុមជនអន្តោប្រវេសន៍ថាលទ្ធផលមិនទាន់ច្បាស់ទេ។

លោកស្រី Jaramillo បានជំរុញឱ្យពួកគេអត់ធ្មត់ និងជៀសវាងការស្តាប់ពាក្យចចាមអារ៉ាមតាមប្រព័ន្ធផ្សព្វផ្សាយសង្គមពីការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកភ្លាមៗក្នុងពេលត្រឹមតែមួយយប់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        104
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        97
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm