គ្រឹះស្ថាន​មធ្យមសិក្សាសាធារណៈជាង៤០កន្លែង នៅខេត្ដសៀមរាប ត្រូវបានបើក​បង្រៀន​សាកល្បង​នៅថ្ងៃនេះ

2021/10/18 07:48:52 pm        534

សៀមរាប ៖ សាលាមធ្យមសិក្សារបស់រដ្ឋចំនួនជាង៤០កន្លែង នៅក្នុងស្រុកចំនួន៨ នៃខេត្ដសៀមរាប ត្រូវបានបើកឱ្យចូលរៀនឡើងវិញជាបណ្ដោះអាសន្ន នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២១នេះ ក្រោយពេលរកឃើញថា សាលាទាំងនោះ មាន​ហានិភ័យ​ក្នុងការឆ្លងជំងឺកូវីដ១៩។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដសៀមរាប បានមានប្រសាសន៍ថា សាលាមធ្យមសិក្សាដែលបើកបង្រៀនសាកល្បងនេះមានចំនួន៤៤សាលា ក្នុងចំណោម១២៣សាលា ស្ថិតនៅស្រុកចំនួន៨ស្រុក ក្នុងចំណោម១២ក្រុង ស្រុក របស់​ខេត្ដសៀមរាប ហើយចូលរៀនមានថ្នាក់ទី៩ និងថ្នាក់ទី១២ ដែល​ជាសិស្សត្រៀមប្រលងឌីប្លូម និងប្រលងបាក់ឌុប ​ប៉ុន្ដែបើសាលាណាមួយមានសិស្សតិចអាចចូលរៀនគ្រប់កំរិត គឺចាប់ពីថ្នាក់ទី៩ដល់ថ្នាក់ទី១២តែម្ដង។

ជាមួយគ្នានោះ ការចូលរៀនមានពីរពេលព្រឹក និងថ្ងៃរសៀល និងរៀនជាបណ្ដុំ ដោយក្នុងមួយថ្នាក់​មានសិស្សចូលរៀនពី១០នាក់ ទៅ១៥នាក់ប៉ុណ្ណោះ ខណៈដែលសិស្សចូលថ្នាក់រៀនត្រូវបាន ធ្វើតេស្ដរកមេរោគកូវីដ១៩ជាមុនផងដែរ ។

លោកបន្ដថា គ្រិះស្ថានសិក្សាទាំងនោះ ត្រូវបានគណៈកម្មការដាក់ពាក្យស្នើសុំ បន្ទាប់​ពីពិនិត្យ​លទ្ធភាព​រកឃើញថា សាលារៀនទាំង៨ស្រុកនោះ មាន​ហានិភ័យ​ទាបក្នុងការឆ្លងជំងឺកូវីដ១៩ ខណៈដែលមធ្យមសិក្សានៅក្នុងស្រុក និងក្រុងចំនួន៤ទៀតនៃខេត្ដនេះ មិនទាន់មានគម្រោង​បើក​នៅឡើយទេ ដោយសារមានការប្រឈមនឹងការឆ្លងជំងឺកូវីដ១៩ខ្ពស់នៅឡើយ។

បើគិតភាគរយមធ្យមសិក្សាបាន៣៥ភាគរយ ដោយឡែកបឋមសិក្សាដែលគ្រោង​បើកបានជាង​ ២៥ភាគរយ​នៅឡើយទេ មិនបានគ្របដណ្ដុំទូទាំង​គ្រឹះស្ថាន​សាធារណៈរបស់យើងទាំងស្រុងទេ​ដោយសារការពិនិត្យលទ្ធភាពជាជំហ៊ាន ព្រឹកមិញយើងចុះទៅមើលឃើញថា បានដំណើរការ ប៉ុន្ដែ​កន្លែងខ្លះ​បានដំណើរការកន្លែងធ្វើតេស្ដរហ័សជូនពួកគាត់មុនអោយចូលថ្នាក់រៀន។

លោក លី ប៊ុណ្ណា បានបន្ថែមថា ដោយឡែកសាលារៀនកំរិតបឋមសិក្សា ចំនួន១២៩ទៀត ក្នុងចំណោមជាង១៣០កន្លែង នឹងបើកដំណើរការនៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២១ខាងមុខនេះ បន្ថែមទៀត ប៉ុន្ដែការបើកឱ្យចូលរៀនកំរិតបឋមនេះ ចាប់ពីថ្នាក់ទី៤ដល់ទី៦ ព្រោះងាយស្រួលគ្រប់គ្រង ។ដោយឡែកថ្នាក់បន្ទាប់ទៀតនឹងពិនិត្យលទ្ធភាពតាមក្រោយ។

ដោយឡែក លោក ផូន ផល្លីន ប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកបន្ទាយស្រី មានប្រសាសន៍ថា នៅស្រុកបន្ទាយស្រី សាលាមធ្យមសិក្សាបើកសាកល្បង ចំនួន៧កន្លែង ដែលឡើងតាមការណែនាំរបស់មន្ទីរ និងក្រសួងអប់រំយុវជន និងកីឡា សិស្សានុសិស្សមានការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ១៩គ្រប់គ្នា ។ បន្ថែមលើកទីនោះ ការចេញលេង​ត្រូវបានដាក់វេនគ្នា ដើម្បីងាយស្រួលគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩ ក្នុងពេលបើកបង្រៀន​សាកល្បងនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm