កម្ពុជាកំពុងអភិវឌ្ឍន៍ប្រព័ន្ធ Data Center សម្រាប់គាំទ្រ និងការដោះស្រាយក្នុងអាជីវកម្ម

2024/11/06 11:58:21 am        210

កម្ពុជាទទួលបានការវិនិយោគលើប្រព័ន្ធគ្រប់គ្រងទិន្នន័យ មានទំហំទឹកប្រាក់ប្រមាណ ១៣៧ លាន​ដុល្លារអាមេរិក, ដែលតាមរយៈនេះ កម្ពុជាសង្ឃឹមថា នឹងជំរុញគាំទ្រ និង​បង្កើត​ការងារ​ថ្មី​ៗ​ផ្សេង​ទៀត សម្រាប់ជាដំដោះស្រាយក្នុងអាជីវកម្ម ជាពិសេសការជំរុញអភិវឌ្ឍន៍ ទៅជា មជ្ឈ-មណ្ឌល​ដ៏​ធំមួយនៅអាស៊ីផងដែរ។

ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើក​ឡើងនៅក្នុងកិច្ចពិភាក្សា លើប្រធានបទ៖ ឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា នេះថា ការ​វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល នៃការឆ្ពោះទៅរកកំណើន សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាបន្ន​នៅ​ក្នុងសង្គមនេះ កម្ពុជាបានកំពុងអភិវឌ្ឍន៍ នៃ​ការ​ចាប់​យក​ប្រព័ន្ធ​ឌីជីថល​មក​អនុវត្ត​ជា​បណ្តើរ​ៗ ក្នុង នោះកម្ពុជាមានមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" បានកំពុងគាំទ្រ​ដល់​ការ​បង្កើត​ធុរកិច្ច និងប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្នាលបច្ចេកវិទ្យា ព័ត៌មាន ក៏កំពុងជំរុញ​ការ​ចុះ​បញ្ជី​ពន្ធដារ និងក្រសួងពាណិជ្ជកម្មជាដើម។ ក្រៅពីនេះកម្ពុជាក៏មានក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជិថលកម្ពុជាឆ្នាំ ២០២១-២០៣៥ ស្របពេលដែល CDC ក៏មានប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិន អាច​ស្នើ​សុំ​ចុះ​បញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែង តាមរយៈប្រព័ន្ធអនឡាញជាដើម នេះ​ជា​ការ​ត្រៀម​លក្ខណៈក្នុងការគាំទ្រសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ឯកឧត្តម បន្តឱ្យដឹងថា នៅក្នុងរយៈពេលថ្មីៗនេះ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បា​ន​អនុម័ត​នូវ​គម្រោង​ចំនួន​ពីរ នៃការវិនិយោគ លើប្រព័ន្ធគ្រប់គ្រងទិន្នន័យ (Data Center) មានទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា ១៣៧ លានដុល្លារអាមេរិក ដែលតាមរយៈនេះ នឹងជំរុញ គាំទ្រនិងទាក់​ទាញ​ដល់​ការ​វិនិយោគ​លើ​វិស័យផ្សេងៗទៀត អាចចូលរួមបង្កើតការងារកាន់តែច្រើន ជាពិសេស​តាម​រយៈ​នៃ​គម្រោងនេះដែរ និងអាចជំរុញឱ្យកម្ពុជាមានមជ្ឈមណ្ឌលដ៏ធំមួយនៅអាស៊ី។

ទាក់ទិនសេដ្ឋកិច្ចឌីជីថលនេះដែរ, ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិ​មជ្ឈមណ្ឌល​បណ្តុះ​ធុរកិច្ច​ថ្មី "តេជោ" បានវាយតម្លៃថា ប្រព័ន្ធ ICT គឺមានសារៈសំខាន់ណាស់ សម្រាប់ឆ្លើយ​តប​ទៅ​និង​សេដ្ឋកិច្ចឌីជីថល ប៉ុន្តែកិច្ចការទាំងនោះត្រូវគាំទ្រ បន្ថែម ទាក់ទងប្រព័ន្ធអ៊ិនធ័រណេត ខ្សែ​កាបអុបទិច ដើម្បីជំរុញឱ្យមានល្បឿនលឿន ឆ្លើយតបទៅនិងការធ្វើអាជីវកម្មផ្សេងៗដូចជា ការ​លក់ និងការទិញជាដើម ខណៈកម្ពុជាកំពុងធ្វើដំណើរទៅមុខ ដែលត្រូវការគាំទ្រច្រើន តាម​រយៈ​កិច្ច​សហការប្រតិបត្តិការផ្សេងៗ ដូចជាប្រទេសចិនជាដើម ដើម្បីជំរុញ​អភិវឌ្ឍន៍​ឱ្យ​កាន់​តែ​ខ្លាំង​ក្លា ជាពិសេសការបង្កើតនូវប្រព័ន្ធទិន្នន័យ (Data) សម្រាប់ចែករំលែកពី គ្នាទៅវិញទៅមក ដើម្បី​ជំរុញការផ្តល់សេវាកម្មឱ្យកាន់តែងាយស្រួល ជាពិសេសសម្រាប់អ្នកធុរកិច្ច។

ជុំវិញប្រព័ន្ធឌីជីថលនេះដែរ, លោកស្រី ចេន ហ្វូលីង (Gan Qiuling) លើកឡើងថា ដើម្បី​គាំទ្រ​ដល់​ប្រព័ន្ធ​ឌីជីថល, បើតាម បទពិសោធន៍នៃប្រទេសចិន ជាដំបូងគឺយើង​ត្រូវ​កសាង​ហេដ្ឋ​រចនា​សម្ព័ន្ធ​សេដ្ឋកិច្ច​ឌីជីថល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ វិស័យសេដ្ឋកិច្ច ក្នុងនោះ​សេដ្ឋកិច្ច​ឌីជីថល គឺត្រូវឱ្យមានកិច្ចសហប្រតិបត្តិការឱ្យស្អិតរមួតាមមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បី​ដើរ​ឈាន ទៅមុខរួមគ្នា ។ ដោយសារតែសង្គមឌីជីថល យើងត្រូវបង្កើតវេទិកាអេឡិចត្រូនិច ដើម្បី​ជួយដល់ប្រជាជនទូទៅបានស្វែងយល់ ហើយ បញ្ហានេះ តើប្រជាជន ឬអ្នកធុរកិច្ច​ទទួល​យក​សេដ្ឋកិច្ច​ឌីជីថលបានរបៀបណាខ្លះ? ដូច្នេះមានតែតាមរយៈវេទិកានេះទេ ដើម្បីឱ្យ ប្រជាជន​ងាយ​ទទួល​យកបាន ដែលជាតំណររុញផលិតផលរបស់គាត់ឱ្យទៅកាន់ទីផ្សារអន្តរជាតិ ។ លោកស្រី បន្តថា បញ្ហានេះ កម្ពុជាត្រូវអូសទាញដល់ក្រុមហ៊ុនដែលមានឧត្តមភាពលើអន្តរជាតិ មក​វិនិយោគនៅប្រទេសកម្ពុជា ដើម្បីកម្ពស់ដល់សមត្ថភាពប្រកួត ប្រជែងទាំងនៅក្នុងស្រុក និង​ទៅ​កាន់​លើឆាកអន្តរជាតិ៕ អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គលសាទរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន
2026/04/02 07:05:43 pm        1
កម្ពុជាជំរុញការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្មក្នុងតំបន់អាស៊ាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រទេស
2026/04/02 06:31:41 pm        1
មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបសំបុកក្រុមជួញដូរគ្រឿងញៀនយ៉ាងសកម្មក្នុងភូមិសាស្ត្រខេត្តតាកែវ ប្រដាប់ដោយអាវុធ បានបាញ់មកលើកម្លាំងនគរបាល២នាក់របួសធ្ងន់កំពុងសង្គ្រោះបន្ទាន់ ចាប់ខ្លួនជនល្មើសបានចំនួន ៧នាក់
2026/04/02 06:16:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump

2026/04/02 08:55:40 pm
​ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
2026/04/02 08:42:55 pm
​បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
2026/04/02 08:26:07 pm
​នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
2026/04/02 08:15:16 pm
​លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
2026/04/02 08:14:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/02 02:12:19 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am