នាវេលាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងលោក ថេង សុថុល អភិបាល នៃគណៈអភិបាល ខណ្ឌ៧មករា បានជួបសំណេះសំណាល ជាមួយកម្លាំងសណ្តាប់ធ្នាប់ និង បុគ្គលិក អនាម័យ ខណ្ឌ៧មករា ។
លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ៧មករា បានធ្វើការកោតសរសើរ ចំពោះកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងការខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព រៀបចំសណ្ដាប់ធ្នាប់សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យរស់នៅបានប្រកបដោយសេចក្តីសុខសប្បាយ ។
កម្លាំងទាំងនេះ ក៏បានដើរតួសម្ខាន់ ក្នុងការជួយសម្រួលចរាចរណ៍ មិនថាយប់ថ្ងៃជូនប្រជាពលរដ្ឋ ពិសេសក្បួនធ្វើដំណើរពិសេសៗ របស់ថ្នាក់ដឹកនាំប្រទេសគ្រប់ជាន់ថ្នាក់ ក៏ដូចជាថ្នាក់ដឹកនាំកំពូលៗរបស់អន្តរជាតិ ដែលបានចូលមកកម្ពុជា ផងដែរ ។
លោកអភិបាលរង បានធ្វើការផ្តាំផ្ញើ ជូនកងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ៧មករា ទាំងអស់ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួនដូចជា ៖
១.កម្លាំង ត្រូវមានវិន័យ
២.កម្លាំង ត្រូវស្តាប់បទបញ្ជា
៣.កម្លាំង ត្រូវគោរព តួនាទី ភារកិច្ច និងសាមគ្គីភាពផ្ទៃក្នុង ។
ក្នុងពិធីសំណេះសំណាលនេះដែរ កម្លាំងសណ្តាប់ធ្នាប់ រួមទាំងកម្មករអនាម័យ ក្នុងម្នាក់ៗទទួលបាន ៖ មី១កេស, ទឹកក្រូច ១កេស, ទឹកស៊ីអ៉ីវ ១យួរ , ទឹកត្រី ១យួរ, ឃីត ១កញ្ចប់ និងថវិកាមួយចំនួនផងដែរ៕ អត្ថបទ៖ កុម្ភះ




