មន្រ្ដីជំនាញក្រសួងសុខាភិបាល៖ បច្ចុប្បន្នជំងឺមហារីក គឺជាបញ្ហាប្រឈមថ្មី​មួយនៅក្នុង​វិស័យសុខាភិបាល​ ខណៈជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត៦ម៉ឺននាក់ជារៀងរាល់ឆ្នាំ

2024/11/06 08:13:55 pm        196

ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ទីប្រឹក្សាសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​ជំងឺ​មហារីក គឺជាបញ្ហាប្រឈមថ្មីមួយនៅក្នុងវិស័យសុខាភិបាល ដោយសារ​តែ​ការ​កើន​ឡើង​នូវ​ចំនួន​ករណី​ថ្មី និងអត្រាមរណភាពដោយសារជំងឺនេះក៏មានការកើនឡើង។

ឯកឧត្តមសាស្រ្តាចារ្យ ហ៊ុន ចំរើន ថ្លែងបញ្ជាក់បែបនេះ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើសេចក្តីព្រាងផែនការជាតិប្រយុទ្ធ នឹងជំងឺមហារីក ឆ្នាំ២០២៥-២០៣០ កាលពីរសៀលថ្ងៃទី៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្តថា នៅក្នុងផែនការយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពរបស់ប្រជាជន គឺជាអាទិភាពទី១ ដោយ​សារ​តែគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ បានឱ្យអាទិភាព​ទៅ​លើ​មនុស្ស​មុន​គេ។ ក្នុងន័យនេះផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកដ៏កាចសាហាវ នឹងរួមចំណែក​ដើម្បី​ឈាន​ទៅ​សម្រេចនូវគោលដៅនេះ។

ឯកឧត្តមសាស្រ្តាចារ្យ លើកឡើងថា ជំងឺមហារីក គឺជាបន្ទុកដ៏ធំសម្រាប់បុគ្គលជាអ្នកជំងឺផ្ទាល់ ក្រុម​គ្រួសារ បងប្អូន មិត្តភក្ត្រ និងសង្គមជាតិទាំងមូល ដោយហេតុថាជំងឺមួយនេះ អាចធ្វើឱ្យប៉ះ​ពាល់​ខ្លាំង​ទៅលើសក្តានុពល ក៏ដូចជាសេដ្ឋកិច្ចរបស់បុគ្គល ក្រុមគ្រួសារ រួមនិងសេដ្ឋកិច្ច​សង្គម​ជាតិ​ថែម​ទៀតផង។ ដូច្នេះហើយផែនការយុទ្ធសាស្ត្រជាតិ រួមជាមួយការ​អនុវត្ត​ច្បាស់​លាស់​គ្រប់​ជ្រុង​ជ្រោយ នឹងជួយឱ្យក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល​អាច​សម្រេច​បាន​នូវ​ការ​គ្រប់គ្រង​ជំងឺ​មហារីកប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

បើតាមការលើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត រ័ត្ន បូតា អគ្គនាយករងនៃមន្ទីរពេទ្យកាល់ម៉ែត បាន​ឱ្យដឹងថា នាពេលបច្ចុប្បន្នជំងឺមិនឆ្លងកើនឡើងនៅទូទាំងពិភពលោក ហើយក្នុង​ចំណោម​ករណី​ស្លាប់​ទាំងអស់មាន៦០ភាគរយ គឺបណ្តាលមកពីជំងឺមិនឆ្លងបួនប្រភេទ ដែលក្នុងនោះមាន​ជំងឺ​មហា​រីកផងដែរ ដែលតាមការប៉ាន់ស្មាន ជារៀងរាល់ឆ្នាំមាន​អ្នក​ស្លាប់​បណ្តាល​មក​ពី​ជំងឺ​មហា​រីក​ប្រហែល ១០លាននាក់។ ដោយឡែកនៅប្រទេសកម្ពុជាជំងឺមិនឆ្លងកំពុងតែកើនឡើង ដែល​ជា​បញ្ហា​ប្រឈម​ផ្នែកសុខភាពសាធារណៈដ៏ធំមួយ។ ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០.០០០ នាក់ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨ ដែលក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ ភាគរយ ហើយ​តាម​ការ​ប៉ាន់​ប្រមាណ​នៅ​កម្ពុជាមានករណីជំងឺមហារីកថ្មីចំនួន ១៩.៧៩៥នាក់ ក្នុងនោះ ១០.៦២៤​ករណី​ជាស្ត្រី​។ ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេក្នុងចំណោមជំងឺមហារីកទាំងអស់ដែលកើតលើប្រជាជនទាំង​ពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺ​មហា​រីក​ដែល​ឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm