អង្គភាពសេវាព័ត៌មានរបស់តុលាការ បាននិយាយកាលពីថ្ងៃអង្គារថា តុលាការតំបន់ Tagansky នៃទីក្រុងមូស្គូ បានពិន័យក្រុមហ៊ុន Apple Inc ចំនួន៣,៦លានរូប្លិ៍ ឬប្រហែល៣៦.៨០០ដុល្លារអាមេរិក សម្រាប់ការបដិសេធមិនលុបចោលព័ត៌មាន ដែលត្រូវបានហាមឃាត់ នៅក្នុងប្រទេសរុស្ស៊ី។

តុលាការ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមហ៊ុនApple ត្រូវបានគេរកឃើញថាមានកំហុសពីការប្រព្រឹត្តិបទល្មើសរដ្ឋបាលចំពោះការខកខានមិនបានដកចេញនូវព័ត៌មាន ខណៈការឲ្យដកចេញបែបនេះ ត្រូវបានទាមទារដោយច្បាប់របស់រុស្ស៊ី។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សេវាកម្មអនឡាញធំៗដូចជា Apple, Google និង Telegram ត្រូវបានផាកពិន័យម្តងហើយម្តងទៀត នៅក្នុងប្រទេសរុស្ស៊ី ចំពោះការខកខានពុំបានលុបចេញមាតិកា ដែលអាជ្ញាធររុស្ស៊ី និយាយថាត្រូវបានហាមឃាត់។