សាលារៀនរដ្ឋបន្តអំពាវនាវដល់អាណាព្យាបាលយកកូនគ្រប់អាយុទៅចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សាថ្មី២០២៤នេះ

2024/11/06 09:57:49 pm        107

សាលារៀនសាធារណៈទូទាំងប្រទេសបានចាប់ផ្ដើមដំណើរការរៀន និង​បង្រៀន​សម្រាប់​ឆ្នាំ​សិក្សា​ថ្មី កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈ​បណ្ដាសាលា​រៀន​ក៏​នៅ​តែ​បន្ត​អនុញ្ញាត​ឱ្យ​អាណាព្យាបាលបញ្ជូនកូនដែលគ្រប់អាយុទៅចុះឈ្មោះរៀន។

សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៤នេះ គ្រប់សាលារៀនសាធារណៈ បានបើកទ្វាចាប់ផ្ដើមការរៀន និង​បង្រៀនជាថ្មី ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះម្លេះ។ អ្នកអាណាព្យាបាល​ដែល​មាន​កូនតូច​គ្រប់​អាយុ​ភាគ​ច្រើនក៏បាននាំកូនមកសាលារៀនជារៀងរាល់ថ្ងៃផងដែរ។ យ៉ាងណាមិញបណ្ដាសាលារៀនបានបញ្ជាក់ថា សម្រាប់អាណាព្យាបាល ដែលមានកូនគ្រប់អាយុ ហើយ​ខកខាន មិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន នៅតែអាច​នាំ​កូន​ទៅ​ចុះ​ឈ្មោះ​សិក្សា​នៅ​តាម​សាលា​រៀន​។

សម្រាប់សាលារៀនបឋមសិក្សាចតុមុខ ក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយបើកបវេសនកាល សាលា​ក៏​បាន​បន្ត​ទទួលចុះឈ្មោះកុមារជាបន្តបន្ទាប់ផងដែរ។ លោក សូ ធី ជានាយកសាលាលើកឡើងថា ជា​រៀងរាល់ឆ្នាំ ពិសេសក្រោយបើកបវេសនកាល អាណា​ព្យាបាល​តែង​នាំ​កូន​មក​ចុះ​ឈ្មោះ​សិក្សា​ជា​បន្ត​បន្ទាប់​។ សកម្មភាពនេះ ក៏នៅបន្តសម្រាប់ឆ្នាំសិក្សាថ្មីនេះផងដែរ។ ក្នុងនាមជា​គណៈ​គ្រប់​គ្រង​សាលាលោកអំពាវនាវដល់អាណាព្យាបាល ដែលមិនទាន់បានចុះឈ្មោះសិក្សាឱ្យកូន សូម​រួស​រាន់​មក​ចុះឈ្មោះ ដើម្បីឱ្យកូនទទួលបានការអប់រំ បង្កើតទំនាក់ទំនង និងរៀនស្គាល់ពីសង្គម។

បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា មិនទាន់បានបង្ហាញនូវ​ចំនួន​សិស្ស​ចូល​រៀនឆ្នាំ​សិក្សា​ថ្មី​នោះ​ទេ។ អ្នកនាំពាក្យក្រសួងអប់រំបានឱ្យដឹងថា ចំនួនសិស្សចូលរៀនជាក់លាក់​នឹង​បង្ហាញ​ជូន​នៅ​កំឡុង​រយៈ​ពេល ២ខែក្រោយបើកបវេសនកាល។ ក្រសួងនៅរង់ចាំទទួល​របាយការណ៍​ទិន្នន័យ​ពី​តាម​សាលា​រៀន និងថ្នាក់ក្រោមជាតិ។ ចំណែកការចុះឈ្មោះចូលរៀន គឺមិនមានការ​ចំណាយ​ថវិកា​នោះ​ទេ។ ការចុះឈ្មោះចូលរៀននេះ សំដៅលើកុមារគ្រប់អាយុសិក្សា ដែលចាប់រាប់ពីអាយុ ៣ឆ្នាំ រហូតដល់ ៦ឆ្នាំ។ ផ្អែកលើកម្រិតអាយុ គឺពួកគេអាចចូលសិក្សាចាប់ពីកម្រិតមតេយ្យ កម្រិត​ទាប មតេយ្យកម្រិតមធ្យម មតេយ្យកម្រិតខ្ពស់ និងថ្នាក់ទី១៕ អត្ថបទ៖ គឹមហុក

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm