គណៈកម្មាធិការអន្តរក្រសួងចុះពិនិត្យវាយតម្លៃលទ្ធផលការងារថែទាំផ្លូវជនបទចំនួន២ខ្សែ ក្នុងខេត្តពោធិ៍សាត់

2024/11/06 10:13:03 pm        231

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន​ក្រសួង​អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់​ដឹក​នាំ និង​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​អភិវឌ្ឍន៍​ខេត្តពោធិ៍សាត់ ធ្វើការចុះត្រួតពិនិត្យ និងវាយតម្លៃ លើលទ្ធផលការងារ​ថែទាំ​ ​ផ្លូវ​ជន​បទ​ក្រាលក្រួសចំនួន០២ខ្សែ និងសាងសង់លូចំនួន៥កន្លែង ក្នុងខេត្តពោធិ៍សាត់ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានឱ្យដឹងថា ផ្លូវទាំង០២ខ្សែនេះ ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ និងសង្កាត់រលាប ក្រុងពោធិ៍សាត់ មានប្រវែងសរុប​១០៣០០​ម៉ែត្រ មានទទឹង៥ម៉ែត្រ រួមនិងសាងសង់លូមូលមុខមួយចំនួន០៣កន្លែង និងលូមុខពីរចំនួន ០២​កន្លែង។ ចំពោះការងារថែទាំខួបផ្លូវទាំង០២ខ្សែនេះ គឺអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ដោយ​ប្រើប្រាស់ថវវិការបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមនិងគណៈកម្មាធិការអន្តរក្រសួង បាន​ជួប​សំណេះ​សំណាល​សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលផ្លូវទាំងនេះ ដោយឯកឧត្តម​បណ្ឌិត បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទជូនដល់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមបណ្ឌិតបានជម្រាបជូនថា គណៈ​កម្មាធិការអន្តរក្រសួងចុះមកក្នុងពេលនេះគឺដើម្បីធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ការ​អនុវត្តន៍​របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លើការងារថែទាំផ្លូវជនបទដែលបានកសាងកន្លងមក ហើយ​គណៈកម្មាធិការបានទទួលយក១០០ភាគរយ ចំពោះការអនុវត្តន៍​ការ​ថែទាំ​ខួប​ផ្លូវ​ទាំង​០២​ខ្សែ​នេះ​ត្រូវបានបញ្ចប់ដោយលទ្ធផលល្អ ផ្លូវនៅមានគុណភាពល្អប្រសើរ អាចបន្តបម្រើ​ផល​ប្រយោជន៍​ជូន​បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងដឹកកសិផល ។ ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានជម្រុញឱ្យបងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានត្រូវរួមចំណែកក្នុងការថែរក្សាផ្លូវទាំងនោះដើម្បីការប្រើប្រាស់បានយូរអង្វែងបន្ថែមទៀត ដោយកុំចាក់ដីលុបលូរំដោះទឹកដែលមានស្រាប់ ហើយពេលចាក់ដីខ្ពស់ជាងផ្លូវសុំដាក់លូរំដោះទឹក និងកុំទុកដាក់សម្ភារៈផ្សេងៗឬ ហាលស្រូវដំឡូងនៅលើផ្លូវ ព្រមទាំងត្រូវទបស្កាត់រថយន្តធំៗដឹកលើសទំងន់ ។ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង មានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលបច្ចុប្បន្នបាននិងកំពុងខិតខំអភិវឌ្ឍប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើនទៅមុខបន្ថែមទៀត ដោយបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលបានកំណត់អាទិភាពគន្លឹះ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្រោមបាវចនាដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ក្នុងគោលដៅអភិវឌ្ឍប្រទេសឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងខិតខំក្នុងការលុបបំបាត់ផ្លូវលំដីសរជនបទមកជាផ្លូវក្រាលក្រួសក្រហមជំនួសវិញ និងកំពុងកែប្រែផ្លូវជនបទកាលក្រួសក្រហមឱ្យមកជាផ្លូវកៅស៊ូរជាបន្តបន្ទាប់ ដើមជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ក្រៅពីការងារស្ថាបនាកសាងហេដ្ឋារចនាសម្ធ័នជនបទ ក្រសួងអភិវឌ្ឍន៍ជនបទបានយកចិត្តទុកដាក់ខ្ពស់ផងដែរលើការងារថែទាំផ្លូវដើម្បីអាយុកាលប្រើប្រាស់បានយូរអង្វែង ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm