ខេត្តកំពត​ នឹង​ក្លាយជា​តំបន់​លំនៅឋាន​និង​ទេសចរណ៍​ដ៏​ពេញនិយម​

2021/04/27 09:59:58 am        26

កំពត ៖ ​អភិបាល​ខេត្តកំពត បាន​លើកឡើងថា ការ​អភិវឌ្ឍ​របស់​ខេត្តកំពត ​មិនអាច​នៅជាប់​ទ្រឹង​នោះទេ ​ដោយ ខេត្ត​នេះ នឹង​ក្លាយ​ជា​តំបន់​លំនៅឋាន និង​ទេសចរណ៍​ដ៏​ទាក់ទាញ និង​ពេញនិយម​បំផុត​មួយ​នៅ​កម្ពុជា​។


នៅក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត នៅ​ថ្ងៃទី​២១ ខែកញ្ញា នេះ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា​ បើ​ទោះ​ស្ថិតនៅក្នុង​អន្តរកាល នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ក្តី ប៉ុន្តែ ខេត្តកំពត ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ មា​ន​សក្ដានុពល​សម្បូរបែប ​អនុគ្រោះ និង​អំណោយផល​ដល់​វិស័យ កសិកម្ម ឧស្សាហកម្ម សេដ្ឋកិច្ច និង​ទេសចរណ៍​។


ឯកឧត្ដម បានឱ្យដឹងថា អ្នកវិនិយោគ​ជាច្រើន បាន​នឹង​កំពុង​បោះទុន​ទិញ​ដី ធ្វើការ​វិនិយោគ​លើ វិស័យ​អចលនទ្រព្យ និង​វិស័យ​ផ្សេងទៀត ពិសេស​វិស័យ​ទេសចរណ៍ ​បាន​នឹង​កំពុង​ពង្រីក​វិសាលភាព​កាន់ តែ​ធំ ​ធ្វើ​ឲ្យ​មាន​កំណើន​ភ្ញៀវ ពីមួយ​ខែ​ទៅ​មួយខែ​។ ​ល្បឿន ​នៃ​ការអភិវឌ្ឍ​ខេត្ត មិនអាច​ថយចុះ ​ឬ​​​ នៅជាប់​ ទ្រឹង​នោះទេ ​ទោះជា​ស្ថិតនៅក្នុង​អន្តរកាល​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ព្រោះ​បច្ចុប្បន្ន ​មាន​ក្រុមហ៊ុន​ជាច្រើន​ បានដាក់​ពាក្យសុំ​ធ្វើការ​វិនិយោគ ខណៈ​ក្រុមហ៊ុន​ខ្លះ ​បា​នរក​ទិញ​ដី​រាប់​រយ​ហិកតា ​ដើម្បី​ធ្វើការ​អភិវឌ្ឍ​លើ វិស័យ​អចលនទ្រព្យ ​ដូចជា ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ឧស្សាហកម្ម ក្រុង​វៃឆ្លាត (Smart City) និង គម្រោង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ជាច្រើន​កន្លែង បង្ក​ឱកាស​ឱ្យ​ខេត្ត អាច​នឹង​រក​ចំណូលបាន​រាប់លាន ដុល្លារ ក្នុង​មួយឆ្នាំៗ ​ដើម្បី​យកមក​អភិវឌ្ឍ​បន្ត​។​


​ឯកឧត្តម បាន​សម្ដែង​នូវ​សុទិដ្ឋិនិយម​ថា ​ទៅ​ថ្ងៃ​អនាគត ខេត្តកំពត ​នឹង​ក្លាយទៅជា​តំបន់​លំនៅ ឋាន និង​ទេសចរណ៍​ដ៏​ពេញ​និយម ​ស្រប​ពេលដែល​រោងចក្រ ​តំបន់ឧស្សាហកម្ម ​និង​ពាណិជ្ជកម្ម​ធំៗ បាន នឹង​កំពុង​ស្ថាបនា​យ៉ាង​មមាញឹក​។ ​ជាងនេះទៅទៀត ​ខេត្ត​នេះ ​ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន ជ្រើសរើស ធ្វើជា​ទីតាំង​ដើម្បី​នឹង​សាងសង់​ពហុកីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិ​ថែមទៀត​ផង​៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm