យោធា​មី​យ៉ាន់​ម៉ា​ថ្កោលទោស​អាស៊ាន​ដែល​ដក​ប្រមុខ​យោធា​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​តំបន់​នា​ពេល​ខាង​មុខ

2021/10/18 09:12:08 pm        826

​មី​យ៉ាន់​ម៉ា​៖ យោធា​មី​យ៉ាន់​ម៉ា​និយាយ​ថា ​ខ្លួន​ខកចិត្ត​យ៉ាង​ខ្លាំង និង​ជំទាស់​យ៉ាង​ដាច់ខាត​ចំពោះ​ការសម្រេចចិត្ត​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ដែល​ដក​មេដឹកនាំ​របស់​ខ្លួន​ចេញពី​កិច្ចប្រជុំ​កំពូល​ក្រុម​មេដឹកនាំ ​មកពី​ក្រុម​ប្រទេស​ទាំងនេះ​នៅ​ចុងខែ​នេះ​។​ ​របប​យោធា​សហភាព​មី​យ៉ាន់​ម៉ា​បាន​ថ្កោលទោស​ការសម្រេចចិត្ត​នេះ កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ដោយ​ចោទប្រកាន់​អាស៊ាន​ថា ​បាន​រំលោភ​គោលនយោបាយ​របស់​ប្លុក​នេះ ដែល​ថា​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​ជា​សមាជិក​របស់​ខ្លួន​នោះ​។

​ក្រុម​នេះ​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ​ប្រមុខ​របប​យោធា​មី​យ៉ាន់​ម៉ា​នឹង​ត្រូវ​ដកចេញ​ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​នឹង​រៀបចំឡើង​នា​ពេល​ខាងមុខនេះជា​ការ​ស្តី​បន្ទោស​ដ៏​កម្រ​មួយ ខណៈ​ដែល​ក្តី​កង្វល់​កើន​ឡើង​ជុំវិញ​ការ​ប្តេជ្ញាចិត្ត ​របស់​រដ្ឋា​ភិ​បាល​យោធា​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​បង្ហូរ​ឈាម​នេះ​។​ ​ប្រធាន​អាស៊ាន​បច្ចុប្បន្ន​មកពី​ប្រ​ទស​ប្រ៊ុយណេ​បាន​និយាយ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា បណ្ដា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​មកពី​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ​បាន​ព្រមព្រៀងគ្នា​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាន់​មួយ​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ថា​ “អ្នកតំណាង​មិន​ជា​ប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​” សម្រាប់​សហភាព​មី​យ៉ាន់​ម៉ា​នឹង​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃ​ទី​២៦ ​ដល់​ថ្ងៃ​ទី​២៨ ខែ​តុលា​ខាងមុខនេះ។ ​ការសម្រេចចិត្ត​នេះ​គឺ​មិន​រាប់បញ្ចូល​វត្តមាន​មេដឹកនាំ​យោធា​លោក Min Aung Hlaing ទេ​។​ អ្នកនាំពាក្យ​យោធា​លោក Zaw Min Tun បាន​ប្រាប់​សារព័ត៌មាន BBC ថា ​“យើង​ក៏​អាច​មើល​ឃើញ​ការ​ជ្រៀត​ជ្រែក​ពី​បណ្ដា​ប្រទេស​ផ្សេងទៀត ដែល​មិន​មែន​ជា​សមាជិក​អាស៊ាន​ដែរ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        219
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        205

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ

2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm