ពិព័រណ៍ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច រំពឹងខ្ពស់លើការអភិវឌ្ឍ​វិស័យទេសចរណ៍​នៅ​កម្ពុជា

2024/11/06 11:16:10 pm        762

ការតាំងពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ( CamFood CamHotel 24) បានបើកសម្ពោធជាផ្លូវការ ចាប់ពីថ្ងៃទី៦ ដល់៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅមជ្ឈ​មណ្ឌល​សន្និបាតពិ​ព័រណ៍កោះពេជ្រ ដើម្បីផ្សារភ្ជាប់ដៃគូអាជីវកម្ម ការពង្រីកពាណិជ្ជកម្ម ក្នុង​គោល​បំណង​អភិវឌ្ឍន៍​វិស័យ​ទេសចណ៍នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែមទៀត​ទៅ​ថ្ងៃ​អនាគត​ខាងមុខ​។

ព្រឹត្តិការណ៍ដ៏ធំនេះ ចូលរួមសហការដោយក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ជាមួយអ្នក​ផ្គត់​ផ្គង់​​ខាង​វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ទាំងក្នុងស្រុក និងអន្តរជាតិ ប្រមាណ​ជាង ១៥០ម៉ាកសញ្ញា ដោយរំពឹងថា នឹងទាក់ទាញអ្នកទស្សនាចំនួនជាង ១២,០០០​នាក់​ ក្នុងរយៈពេល ៣ថ្ងៃនេះ។ ក្រៅពីការតាំងពិព័រណ៌ ក៏នឹង​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​ផ្នែក​បដិ​សណ្ឋារកិច្ច និងធ្វើម្ហូបផ្សេងៗនៅកម្ពុជា ដែលនឹងបង្ហាញដោយអ្នកជំនាញក្នុងវិស័យម្ហូបអាហារ និង​ផ្នែកបដិសណ្ឋារកិច្ចប្រកួតប្រជែងដណ្តើមពានរង្វាន់។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងពិធីបើកសម្ពោធកម្មវិធី បាន​មាន​ប្រសាសន៍ថា តួនាទីសំខាន់របស់ព្រឹត្តិការណ៍នេះ ក្នុងការជំរុញវិស័យទេសចរណ៍កម្ពុជា។ ជាមួយ​នេះ ឯកឧត្តម បានលើកឡើងពីអំណាចនៃបទពិសោធន៍ធ្វើម្ហូបចម្រុះ ដើម្បី​លើក​កម្ពស់​វិស័យ​ទេសចរណ៍ និងជំរុញការផ្លាស់ប្តូរវប្បធម៌។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ​ដែរ នឹងផ្តល់នូវសារៈសំខាន់ៗជាច្រើនដល់អ្នកចូលរួមតាំងបង្ហាញ ក៏ដូចជា​សម្រាប់​អ្នក​កំពុង​ប្រកប​អាជីវកម្មក្នុងវិស័យទាំងនេះ មានដូចជាខាងវិស័យផ្គត់ផ្គង់កាហ្វេរ ម្ហូបអាហា និងភេសជ្ជៈ , ឱកា​ស​ក្លាយជាអ្នកចែកចាយ ឬដៃគូរអាជីវកម្ម ឬទិញសិទ្ធិផ្តាច់មុខក្នុងវិស័យ F&B និង​ផ្នែក​បដិ​សណ្ឋារកិច្ចជាដើម។

លោក ឌិន សុមេធារិទ្ធ ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានលើកឡើងថា ព្រឹត្តការណ៍នេះ បាន​ចែករំលែកការយល់ដឹងជាច្រើន អំពីការរីកចម្រើន និងសក្តានុពលរបស់វិស័យម្ហូបអាហារ ភេសជ្ជៈ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ពីព្រោះថា គិតមកដល់ពេលនេះ គឺជាលើកទី១០ ដែល​រៀបចំព្រឹត្តការណ៍នេះឡើង ដើម្បីទាញ​យក​ទុន​លើការ​បង្កើន​ការ​វិនិយោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទេសចរណ៍ និងបង្កើនកិត្យានុភាពផ្សព្វផ្សាយ ក៍ដូចជាជម្រុញនិងពង្រឹងជំនាញធ្វើម្ហូប និង​ជំនាញ​បដិសណ្ឋារកិច្ចលើឆាកអន្តរជាតិ។

កម្ម​វិធី​ពិព័រណ៍ខាងលើនេះ នឹងផ្តល់អ្នកចូលរួមតាំងបង្ហាញ និងអ្នកទស្សនា មានឱ​កាស​ជួប​ផ្ទាល់​ជា​មួយ​អ្នកផ្គត់ផ្គង់អន្តរជាតិ មកពីក្រៅប្រទេស មានដូចជា ចិន កូរ៉េ សិង្ហបុរី សហរដ្ឋអាមេរិក បារំាង និងអ៊ីតាលីជាដើម ដើម្បីបង្កើត​វេទិកា​ដែល​មិន​អាច​ប្រៀប​ផ្ទឹម​បាន​សម្រាប់​ការ​ផ្លាស់​ប្តូរ​វប្បធម៌ និងការច្នៃប្រឌិតថ្មីនៅក្នុងវិស័យបដិសណ្ឋារកិច្ចសំខាន់ៗជាច្រើន រួមមាន៖ វិស័យ​បរិក្ខា​អាហារ និង​ភេសជ្ជៈ និងបដិសណ្ឋារកិច្ច និងលក់ដុំ លក់រាយជាដើម។ល៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm