ប្រជាពលរដ្ឋនៅឃុំព្រែកកុយ ខេត្តកំពង់ចាម សម្តែងនូវការសប្បាយរីករាយចំពោះសមិទ្ធផលកើតឡើង នៅក្នុងមូលដ្ឋាន

2024/11/06 11:23:02 pm        60

កំពង់ចាម ៖ ប្រជាពលរដ្ឋរស់នៅឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម បានបង្ហាញនូវការសប្បាយរីករាយជាអនេក ចំពោះការយកចិត្ត ទុកដាក់របស់រាជរដ្ឋាភិបាល បានជំរុញអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមជនបទ មានផ្លូវ ជាពិសេសមានស្ពាន ដែលជាសមិទ្ធផលប្រវត្តិ សាស្រ្ត បង្ករលក្ខណៈងាយស្រួលនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ។

​ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១០៨ម៉ែត្រ ទទឹង ១០ម៉ែត្រ, ការ ស្ថាបនាផ្លូវក្រាលបេតុងសងខាងក្បាលស្ពានប្រវែងសរុប ៥៦០ ម៉ែត្រ និងមានសមិទ្ធផលផ្សេងៗទៀតជុំវិញបរិវេណស្ពាននេះ នៅភូមិ គហ៊េរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ក្នុងនោះអាជ្ញាធរ និងប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននេះ បានសម្តែងនូវការ សប្បាយរីករាយ និងថ្លែងនូវដឹងគុណជានិច្ចចំពោះរាជរដ្ឋាភិបាល ដែលបានផ្តល់សមិទ្ធផលជាប្រវត្តិសាស្រ្តមួយនេះ នៅក្នុងមូលដ្ឋាន របស់ពួគគាត់ ដែលនេះគឺជាការចូលរួមចំណែកដ៏សំខាន់ ក្នុងការលើកកម្ពស់ការរស់នៅ ខណៈដែលកន្លងមកប្រជាពលរដ្ឋនៅ មូលដ្ឋាននេះ តែងតែជួបការលំបាកជាច្រើន នៅក្នុងការធ្វើដំណើរ ការដឹកជញ្ជូនកសិផល ជាពិសេសនៅពេលដែលមានបញ្ហា ជំងឺដង្កាត់ ដែលត្រូវការដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យជាដើម។

ជុំវិញគម្រោងស្ពាននិងផ្លូវខាងលើនេះ, ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ អៀង អនុរដ្ឋលេខាធិការក្រសួងការពាជាតិ លើកឡើង ថា បន្ទាប់ពីបានគោលការណ៍ឯកភាពពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួចមក នាយកដ្ឋានវិស្វកម្ម នៃ ក្រសួងការពារជាតិ បានអនុវត្តការងារនេះភ្លាម ព្រោះការងារស្ថាបនាផ្លូវ និងស្ពាន នៅតាមមូលដ្ឋាន គឺមានសារៈសំខាន់ណាស់ មានផ្លូវ មានស្ពានសម្រាប់ធ្វើដំណើរ ដើម្បីបង្កើតបរិយាកាសដល់ការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។

ទាក់ទិនការអភិវឌ្ឍតាមមូលដ្ឋាននេះដែរ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល លើកឡើងថា ជុំវិញការអភិវឌ្ឍនៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង នៅលើការងារ ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមមូលដ្ឋាន ជាក់ស្តែងផ្លូវជនបទជាច្រើនដូចជា ផ្លូវដីស ផ្លូវល្បាយក្រួស ផ្លូវកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុង ដែលស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៅតាមសហគមន៍ មានផ្លូវល្អ និងស្ពានល្អ ដោយបាននឹងកំពុងបង្កើតបរិយាកាសអំណោយផលដល់ការរស់នៅរបស់ពួកគាត់។

ជុំវិញការចុះពិនិត្យស្ពាននិងផ្លូវនេះ, ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល និងក្រុមគណៈកម្មាធិការអន្តរក្រសួង បានចុះជួបសំណេះ សំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ដោយក្នុងនោះឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានសំណូមពរដល់ អាជ្ញាធរ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមចូលរួមថែទាំសមិទ្ធផលទាំងនេះទាំងអស់គ្នាដូចជា ការហាមឃាត់ឡានដែលដឹកលើស ទម្ងន់កម្រិត និងការកាប់គោះដែលប៉ះពាល់ទ្រូងផ្លូវជាដើម។ ក្នុងជំនួបនេះដែរ, ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចែកជូនដល់ប្រជាពលរដ្ឋជាច្រើននាក់ ដោយម្នាក់ៗ ទទួលបានក្រម៉ា១ ផងដែរ៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm