មកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤នេះ អាជីវកម្មរ៉ែនៅកម្ពុជាផលិតមាសដុំបានជា១២តោន

2024/11/06 11:43:48 pm        107

ភ្នំពេញ ៖ អគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល បានអះអាងថា នៅក្នុងចំណោមអាជីវកម្មរ៉ែមាសធំៗចំនួន២ ដែលកំពុងដំណើរការផលិតមាសនៅកម្ពុជា គិតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០២៤ គឺបានផលិតមាសដុំបានចំនួន៨១៩ដុំ ដែលស្មើទំងន់ប្រមាណ ១២.៥៦តោន។

​នៅក្នុងសន្និសិទសារព័ត៌មាន នៅទីស្តីការក្រសួង ថ្ងៃទី៦ ខែវិច្ឆិកានេះ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយក អគ្គនាយកដ្ឋានធនធានរ៉ែ បានថ្លែងថា បច្ចុប្បន្ន ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ឌឲ្យក្រុមហ៊ុនចំនួន២ធ្វើអាជីវកម្ម លើសង្វាក់ផលិតកម្មមាស នៅខេត្តមណ្ឌលគិរី ហើយគិតមកដល់ដើមខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្រុមហ៊ុនរ៉េហ្សង់ មីន័ររ៉ាលរបស់ប្រទេសអូស្ត្រាលី ផលិតមាសបាន៨០៧ដុំ ស្មើនឹងទំងន់មាស ១២៥៣៦.៩៦គីឡូក្រាម ខណៈក្នុងមួយឆ្នាំៗក្រុមហ៊ុននេះ មានសមត្ថភាពផលិតមានបានប្រមាណ៣តោន ដោយឡែក្រុមហ៊ុន រុងឆេង ផលិតមាសបាន១២ដុំ ស្មើ១២.២៧គីឡូក្រាម។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា ថែ្លងថា នៅជិតទីតាំងអាជីវកម្មរ៉ែមាសនៅខេត្តមណ្ឌលគិរីនេះដែរ ក្រសួងរ៉ែ និងថាមពល ក៏បានកាត់ចំណែកបែងចែកដីប្រមាណ៤៣ហិតតាផងដែរ ឲ្យពលរដ្ឋខ្មែរនៅតំបន់នោះធ្វើអាជីវកម្មរ៉ែមាសស្របច្បាប់ផងដែរ ។

សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ក្រសួងរ៉ែ និងថាមពល បានផ្តល់អាជ្ញាបណ្ណ ឲ្យក្រុមហ៊ុនចំនួន៨ ប្រកបអាជីវកម្មរ៉ែមាសស្របច្បាប់នៅកម្ពុជា នៅក្នុងនោះ មានក្រុមហ៊ុនចំនួន៦ បាននិងកំពុងរៀបចំត្រៀមយកផលពីអាជីវកម្មរ៉ែមាស។

អត្ថបទ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm